Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី អរគុណលោក សុខ ចិន្ដាសោភា ក្រសួងពាក់ព័ន្ធ ដែលជួយពលករខ្មែររងគ្រោះនៅបរទេសទាន់ពេល

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានអរគុណលោក សុខ ចិន្ដាសោភា ដែលកាលពីពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស បានសហការជាមួយក្រសួងពាក់ព័ន្ធ ដោះស្រាយទាន់ពេល​វេលាលើករណីពលករខ្មែររងគ្រោះ ស្នើសុំឱ្យអន្តរាគមន៍ជួយ ព្រោះរងគ្រោះក្នុងពេលទៅធ្វើការងារនៅក្រៅប្រទេស។ សម្ដេចធិបតី ថ្លែងអរគុណក្រសួងពាក់ព័ន្ធដូច្នេះ ក្នុងឱកាសចូលរួមទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ក្នុងយុគសម័យឌីជីថល»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាព្រឹកថ្ងៃទី១២ នេះ បើទោះជាលោក សុខ ចិន្ដាសោភា មិនកាន់តំណែងជារដ្ឋមន្ត្រីការបរទេស សម្ដេចធិបតី​​ ថ្លែងអរគុណដូច្នេះ៖« ក្នុងឱកាសនេះ ខ្ញុំសូមអរគុណណាស់ ដល់ក្រសួងមហាផ្ទៃ ក្រសួងការងារ ក្រសួងការបរទេស ឯកឧត្ដម សុខ ចិន្ដាសោភា (…) ពីព្រោះតែយើងបានដោះស្រាយការងារមួយចំនួន នៅតាមប្រទេសមួយចំនួនបានទាន់ពេលវេលា នៅពេលដែលយើងបានទទួលការ Complaint  ការសូមអន្តរាគមន៍ តាមហ្វេសប៊ុកភ្លាមៗ។ ប្រជាពលរដ្ឋខ្មែរយើងត្រូវគេបោក រៀបការ ឬមួយទៅធ្វើការ ពេលដែលបានទទួល(បណ្ដឹង)យើងចាត់ចែងភ្លាម។ »។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏អរគុណ​ស្ថាន​អគ្គរាជទូតកម្ពុជា និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំបរទេស ដែលបានខ្នះខ្នែង សហការជាមួយក្រសួងការងារ និងក្រសួងមហាផ្ទៃ ជួយសង្គ្រោះពលរដ្ឋខ្មែររងគ្រោះរហូតបានត្រឡប់មកកម្ពុជាវិញ។

គួររម្លឹកថា កាលពីខែមេសា ឆ្នាំ២០២៤ ពលករខ្មែរមួយក្រុមដែលចំណាកស្រុកទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត បានបង្ហោះវីដេអូតាមបណ្ដាញសង្គមហ្វេសប៊ុកសុំការអន្តរាគមន៍ ដោយអះអាងថាពួកគេត្រូវបានថៅបង្ខំឱ្យធ្វើការជាច្រើនម៉ោង បង្ខាំងធ្វើបាប និងបង្អត់អាហារជាដើម​។

នៅខែឧសភា ពលករខ្មែររងគ្រោះត្រូវបានបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់ ក្រោមកិច្ចសហការរវាងក្រសួងមហាផ្ទៃ ក្រសួងការងារ និងស្ថានទូតកម្ពុជាប្រចាំប្រទេសអេស៊ីប។

នៅខែតុលា នារីខ្មែរម្នាក់ បានសុំការអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជារំដោះចេញពីបន្ទប់បង្ខាំងមួយនៅក្នុងប្រទេសចិន។ ក្រោមកិច្ចសហការបន្ទាន់ ជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្ថានទូតកម្ពុជា។ រយៈពេលត្រឹមជាង១ម៉ោង ស្ថានទូតកម្ពុជា និងចិន ក៏បានទាក់ទងទៅកាន់នារីរងគ្រោះ រហូតឈានទៅសង្គ្រោះបានដោយកម្លាំងនគរបាលចិន។នារីរងគ្រោះនោះ ត្រូវបានក្រសួងពាក់ព័ន្ធបញ្ជូនមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព នៅខែវិច្ឆិកា ឆ្នាំ២០២៤ និងបានជួបជុំគ្រួសារឡើងវិញ។ 

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នារីរងគ្រោះ ត្រូវបានលោក ស សុខា អនុញ្ញាតឱ្យចូលជួបសំណេះសំណាលសួរសុខទុក្ខ និងបានឧបត្ថម្ភថវិកា ចំនួន ២លានរៀល ដើម្បីជាការលើកទឹកចិត្ត និងជំរុញការខិតខំប្រឹងប្រែងរបស់នារីរងគ្រោះ សម្រាប់បន្តអនាគតវែងឆ្ងាយទៅមុខទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម