Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន លើកទឹកចិត្តឱ្យសមាគមនារីកម្ពុជា និង ចិន រួមគ្នាលើកកម្ពស់កម្រិតជំនាញ យេនឌ័រ និងពង្រឹងដល់ភាពអង់អាចរបស់ស្ត្រី

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែង​នូវ​ការ​គាំទ្រ​សាទរ និង​លើក​ទឹកចិត្ត​ឱ្យ​សមាគម​នារី​កម្ពុជា និង​នារី​ចិន រួមគ្នា​លើក​កម្ពស់​កម្រិត​ជំនាញ យេនឌ័រ និង​ពង្រឹង​ដល់​ភាព​អង់អាច​របស់​ស្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​ពេល​អនុញ្ញាត​ឱ្យ លោកស្រី ជាង ដុង​ម៉ី (Zhang Dongmei) អនុប្រធាន​សហព័ន្ធ​ស្ត្រី​ទូទាំង​ប្រទេស​ចិន និង​គណៈប្រតិភូ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ ៧​ មករា រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០២៤។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​មាន​ប្រសាសន៍​ថា កម្ពុជា និង​ចិន បាន​ចាប់ផ្ដើម​ទំនាក់ទំនង​ការទូត ជា​យូរលង់​ណាស់​មក​ហើយ ដែល​ឆ្នាំនេះ​គឺជា​ខួប​លើក​ទី ៦៦ នៃ​ចំណង​ការទូត​ប្រទេស​ទាំងពីរ។ សម្រាប់​ឆ្នាំ ២០២៤ នេះ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ បាន​កំណត់​យក​ជា “​ឆ្នាំ​ នៃ​ការ​ផ្លាស់ប្តូរ​ប្រជាជន​ និង​ប្រជាជន​កម្ពុជា​-​ចិន​” ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍ ការ​តភ្ជាប់​រវាង​ប្រទេស​ទាំងពីរ និង​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ​រីកចម្រើន​ស្ថិតស្ថេរ​ជា​អមត។ ទន្ទឹម​នឹង​នោះ សមាគម​នារី ក៏បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​គ្រប់​ការងារ​សង្គម ការងារ​មនុស្សធម៌​ជាដើម។

ជា​ការ​ឆ្លើយតប លោកស្រី ជាង ដុង​ម៉ី (Zhang Dongmei) បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល រដ្ឋសភា ដែល​បាន​ទទួល​គណៈប្រតិភូ​យ៉ាង​រាក់ទាក់ និង​កក់ក្ដៅ​ជាទីបំផុត ចំពោះ​គណៈប្រតិភូ​សហព័ន្ធ​ស្ត្រី​ទូទាំង​ប្រទេស​ចិន។ លោកស្រី ក៏បាន​ថ្លែង​កោតសរសើរ​ដល់​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក្រោម​ការ​ដឹកនាំ​របស់ ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ និង​លើក​ស្ទួយ​ដល់​ស្ត្រី ទៅតាម​តួនាទី​ភារកិច្ច​របស់​សមាគម​នារី។

លោកស្រី ជាង ដុង​ម៉ី បន្ថែម​ថា ចំណែក​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ សហព័ន្ធ​ស្ត្រី​ទូទាំង​ប្រទេស​ចិន ក៏មាន​គម្រោង​មួយ ដែល​លោកស្រី​ប្រធាន​ប្រតិភូ​ ក៏បាន​លើកឡើងថា សហព័ន្ធ​នារី​ទូទាំងប្រទេស​ចិន ក៏បាន​បង្កើត​គម្រោង​អភិវឌ្ឍន៍​មួយ ជា​មូលនិធិ​កុមារ និង​ស្ត្រី​ជំទង់ ដែល​គម្រោង​នេះ​បានធ្វើការ​ពិភាក្សា​គ្នា​ជាច្រើន ដោយបាន​សម្រេច​កាលពី​ចុងខែ​កញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ ដោយ​ផ្តោតលើ​ការ​បណ្តុះបណ្តាល​ឌីជីថល​លើ​កុមារ និង​ក្មេងស្រី។ គម្រោង​នេះ នឹង​ផ្តោត​សកម្មភាព​ការងារ​បន្ថែម​ទៀត រវាង​សមាគម​នារី និង​ក្រសួង​កិច្ចការនារី ដើម្បី​ជំរុញ និង​បណ្ដុះបណ្ដាល​ជំនាញ​ដល់​ស្ត្រី ក៏​ដូចជា​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ចិន​-​កម្ពុជា​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​ឈានឡើង​ថែម​មួយ​កម្រិត​ទៀត។

គួរ​រំលឹក​ផង​ដែរ​ថា សហព័ន្ធ​ស្ត្រី​ទូទាំង​ប្រទេស​ចិន គឺជា​អង្គការ​របស់​ប្រជាជន​ នៃ​ស្ត្រី នៃ​គ្រប់​ក្រុម​ជនជាតិភាគតិច និង​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ប្រទេស​ចិន រួបរួម​គ្នា​សម្រាប់​ការ​រំដោះ​ខ្លួន និង​ការ​អភិវឌ្ឍ​បន្ថែម​ទៀត ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ខែមេសា ឆ្នាំ ​១៩៤៩ ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន។ សហព័ន្ធ​ស្ត្រី​ទូទាំង​ប្រទេស​ចិន អនុវត្ត​ភារកិច្ច​ចម្បង ដើម្បី​តំណាង​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​ស្ត្រី ក៏ដូចជា​លើក​កម្ពស់​សមត្ថភាព​យេនឌ័រ និង​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ វិនាទី មុន

សម្តេច ម៉ែន សំអន លើកទឹកចិត្តឱ្យសមាគមនារីកម្ពុជា និង ចិន រួមគ្នាលើកកម្ពស់កម្រិតជំនាញ យេនឌ័រ និងពង្រឹងដល់ភាពអង់អាចរបស់ស្ត្រី

ព័ត៌មានជាតិ៦ នាទីutes មុន

លោក ប៉ែន បូណា ថា​ រាជរដ្ឋាភិបាល ផ្តល់ឱកាសយុវជនត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្ស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ីគ្រោងបង្កើតធនាគារមាស ក្រោយ​អាច​ផលិតមាសដុំក្នុងស្រុក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី អរគុណលោក សុខ ចិន្ដាសោភា ក្រសួងពាក់ព័ន្ធ ដែលជួយពលករខ្មែររងគ្រោះនៅបរទេសទាន់ពេល

កីឡា២ ម៉ោង មុន

សល់៥ថ្ងៃទៀត ប៉ះទីម័រខាង​កើត​ តែកម្លាំងសំខាន់​របស់កម្ពុជា៣​នាក់របួស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

កីឡា៥ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម២១ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម៧ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម