Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ ដាក់គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ២ខ្សែ​និង​រៀប​ចំ​ដាក់​ប្រព័ន្ធ​លូ​ចាក់​បេតុង​ឆ្អឹងដែក

បានផុស

នៅ

ភ្នំពេញ ៖​ ផ្លូវលំចំនួន២ខ្សែ​ ដែល​រងនូវការខូចខាត ប៉ះពាល់​ដល់​ការ​ធ្វេីដំណេីរ ក៏​ដូច​ជា​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ដល់បងប្អូនប្រជាពលរដ្ឋ​ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ​ នៅល្ងាចថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០២៤នេះ ​ ដឹកនាំដោយលោក សុិន វុទ្ធី ជាចៅសង្កាត់​ភ្លេីងឆេះរទេះ​ លោកមេភូមិ​ បានដាក់គ្រឿងចក្រឈូសឆាយ​សម្រួល​និង​បាន​ដាក់​ប្រព័ន្ធ​លូ​ថ្មី​ រួចនឹង​ចាក់​ជា​ផ្លូវបេតុងឆ្អឹងដែក​ ជៀសវាង​ការ​ជន់លិច​ដោយ​ជំនន់ទឹកភ្លៀងនារដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុិន វុទ្ធី ចៅសង្កាត់ភ្លេីងឆេះរទេះបានឱ្យដឹងថា​ ដោយ​ឃេីញ​ថា​ ផ្លូវចំនួន២ខ្សែ​ ដែលស្ថិតនៅភូមិភ្លើងឆេះរទេះលិច​ រងនូវការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាជង្ហុក​ សំបុកមាត់​ ពិបាកដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរក៏ដូចខាតការប្រកបរបរចិញ្ចឹមជីវិត​ទេីបលោក​ ដាក់គ្រឿងចក្រឈូសឆាយពង្រៀបសម្រួលនិងកាយដីដាក់ប្រព័ន្ធលូថ្មី​ រួចនិងចាក់ផ្លូវបេតុងឆ្អឹងដែក​ ជៀសវាងការជន់លិចទៀតនារដូវរស្សា។

លោកចៅសង្កាត់​បាន​បន្ត​ទៀត​ថា​ ផ្លូវដែលឈូសឆាយនិងដាក់ប្រព័ន្ធលូខាងលេីចំនួន២ខ្សែ​ ស្ថិតនៅភូមិភ្លេីងឆេះរទេះលិច​ សង្កាត់ភ្លេីងឆេះរទេះ​ ខណ្ឌកំបូល​ រាជធានភ្នំពេញ​ ដោយខ្សែទី១​ មានទទឹង​៥ម៉ែត្រ បណ្តាយ​១០២ម៉ែត្រ។

ខ្សែទី​២ ទទឹង៥ម៉ែត្រ បណ្តាយ១៣០ ម៉ែត្រ សរុបទាំង២ខ្សែ៥​ម៉ែត្រ បណ្តាយ​២៣២​ម៉ែត្រ ដោយ​ប្រេីប្រាស់​ថវិកា​មូលនិធិ​អភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៤។

ជា​មួយ​គ្នា​នោះ​ផងដែរ អាជ្ញាធរ​សំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​ក្នុងមូលដ្ឋាន មេត្តជួយថែរក្សា​ ទុកដាក់សំរាម និង វេចខ្ចប់​ឱ្យបានត្រឹមត្រូវ​ ជៀសវាស​បោះចោល​គ្មាន​សណ្តាប់ធ្នាប់​ បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ ហេីយ​ចូល​ប្រព័ន្ធលូ​ បង្ក​ការ​កកស្ទះចរន្តទឹក​៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៤ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម