ព័ត៌មានជាតិ
ផ្ទេរខ្សែកតំណែងប្រធាន JCI Mekong ជូនអ្នកឧកញ៉ា គីម សុខអេង ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ហៅកាត់ JCI Cambodia បានរៀបចំពិធីផ្ទេរខ្សែកតំណែងប្រធានថ្នាក់ជាតិ និងថ្នាក់តំបន់ឆ្នាំ២០២៤ ជូនប្រធានថ្នាក់ជាតិ និងថ្នាក់តំបន់អាណត្តិថ្មី ក្រោមអតិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីល្ងាចថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារSun & Moon។


ស្ថិតក្នុងឱកាសដ៏អធិកអធមដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកានៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងអន្តរជាតិជាច្រើនរូបផងដែរនោះ អ្នកឧកញ៉ា គីម សុខអេង ម្ចាស់គម្រោងអភិវឌ្ឍន៍ KK The Residece 598 ទទួលបានការផ្ទេរខ្សែកតំណែងប្រធានសភាយុវពាណិជ្ជករកម្ពុជា សាខាមេគង្គ ពីលោក ហ៊ីង ទីពី ដែលជាប្រធានឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានសម្តែងនូវភាពរីករាយក៏ដូចជាធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានាដែលសម្រេចបានរបស់សមាជិក JCI Cambodia ទាំងអស់។ លោកថា គ្រប់សកម្មភាពទាំងអស់របស់ JCI Cambodia បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់ឱកាសឱ្យយុវជនបានពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការចូលរួមក្នុងកម្មវិធីនានា ដើម្បីក្រេបជញ្ជក់យកបទពិសោធន៍ និងក្លាយជាផ្នែកមួយនៃការជំរុញភាពវិជ្ជមានជូនសង្គមជាតិ។

សូមជម្រាបជូនថា អ្នកឧកញ៉ា គីម សុខអេង គឺជាពាណិជ្ជករវ័យក្មេងមួយរូបដែលមានកំណើតមកពីខេត្តកំពង់ចាម កំពុងបោះទុនវិនិយោគក្នុងវិស័យជាច្រើន ហើយជំនួញដែលមានភាពលេចធ្លោជាងគេនោះ គឺវិស័យអចលនទ្រព្យ ដូចជា គម្រោអភិវឌ្ឍន៍បុរី KC ព្រែកព្នៅ និងគម្រោងលំនៅឋាន និងខុនដូរ KK The Residence 598 ស្ថិតនៅតំបន់ក្រសួងរៀបចំដែនដីនគរូនីយកម្ម និងសំណង់ ស្នងការរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន។

អ្នកឧកញ៉ា សុខអេង ជារឿយៗតែងតាំងបានអមដំណើរគណៈប្រតិភូកម្ពុជាចូលរួមគោះទ្វារវិនិយោគនៅបរទេស ដើម្បីជំរុញបេសកកម្មការទូត ពាណិជ្ជកម្ម និងវិនិយោគ ពិសេសនោះអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

បច្ចុប្បន្នអ្នកឧកញ៉ាជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំពីលោកអ្នកឧកញ៉ា លី ហួរ, សមាជិកសភាពាណិជ្ជកម្មកម្ពុជា ក្រោមកិច្ចដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង និងជាសមាជិកសមាគមឧកញ៉ាកម្ពុជារបស់អ្នកឧកញ៉ា លី យ៉ុងផាត់៕





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ