ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិលេខ៥ គ្រោងបញ្ចប់ការងារអ៊ុតស៊ូ២ស្រទាប់ ចាប់ពីមុខរោងចក្រSKD ដល់មុខយឿត្រី នៅចុងខែនេះ
គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ៥ ដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលឡើងវិញជាមួយនិងការពង្រីកទទឹងផ្លូវជាតិនេះផងដែរ ដែលគិតមកដល់ពេលនេះ ឈានដល់ការងារអ៊ុតកៅស៊ូហើយ ក្រោយពីបានធ្វើគ្រឹះនិងជួសជុលសំបុកមាន់រួចរាល់ ហើយការងារនេះគ្រោងនឹងបញ្ចប់១០០%នៅថ្ងៃទី២៥ មិនាខាងមុខនេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាល បើទោះបីស្ថិតក្នុងដំណាក់កាលការ រីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី តែរដ្ឋបាលរាជធានីភ្នំពេញដៃម្ខាងនៅតែធ្វើការអភិវឌ្ឍ ហើយដៃម្ខាងទៀតប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាក់សម្រាប់ពេលនេះស្របពេលដែលរាជធានីភ្នំពេញកំពុងប្រឈមនិងការរីករាលដាលជម្ងឺកូវីដ-១៩ តែក្រុមការងារនៅតែធ្វើការជួសជុលនិងការពង្រីកទទឹងផ្លូវជាតិលេខ៥ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក ដោយចាប់ផ្តើមពីរោងចក្រSKD ដល់មុខយឿត្រី គីឡូម៉ែត្រលេខ៧ ។
មន្ត្រីដដែរបញ្ជាក់ថា ចំពោះការងារដែលត្រូវអនុវត្តនោះរួមមាន ក្រុមការងារជួសជុលគ្រឹះនឹងអ៊ុតកៅស៊ូកំរាស់៥សង់ទីម៉ែត្រ ប្រវែង២៧៦៥ម៉ែត្រទទឹងចន្លោះពី១០ម៉ែត្រទៅ១៣ម៉ែត្រ។ការងារពង្រីកចិញ្ជើម ២ម៉ែត្រកន្លះសងខាង នឹងអ៊ុតកៅស៊ូកំរាស់ ៩សង់ទីម៉ែត្រ ប្រវែង ១០៨៥ម៉ែត្រទទឺង៥ម៉ែត្រ ដោយចាប់ផ្ដើមអ៊ុតកាលពីថ្ងៃទី១០មិនា ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៥ មិនាខាងមុខនេះ។

បើតាមមន្ត្រីសាលាខណ្ឌឬស្សីកែវឲ្យដឹងថា ទីតាំងដែលកំពុងជួសជុលនេះតែងទទួលរងការដក់ទឹកភ្លៀង ជាប្រចាំទើប កាលពីពេលថ្មីៗនេះអាជ្ញាធរខណ្ឌបានបើកមុខទឹកមួយកន្លែង ដើម្បីនាំទឹកភ្លៀងដែលដក់លើផ្លូវនេះហូរទៅទន្លេ តាមប្រពន្ធ័លូមុខកាត់១ម៉ែត្រកន្លះប្រវែង២៥០ម៉ែត្រ។ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានធ្វើការជួសជុល កែលម្អរផ្លូវកំណាត់ផ្លូវជាតិ ដែលរងខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ។
ចំពោះការងារជួសជុលកែលម្អរ នេះនឹងបន្ត ធ្វើនៅគ្រប់ ទីតាំងឬផ្លូវដែលមានការខូចខាតក្រោយជំនន់ទឹកភ្លៀង ដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោង នឹងធ្វើការជួសជុល កែលម្អរ សរុប២៩ខ្សែក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ ៕
អត្ថបទ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?