Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បើកវេទិកា​ជួប​ម្ចាស់​ស្ថានីយ​ វិទ្យុ ​និង ​ទូរទស្សន៍ ដើម្បី​រក​ដំណោះ​ស្រាយ​នៃ​ដំណើរ​ការ​ប្រព័ន្ធផ្សព្វផ្សាយ​បុរាណ​ និង​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប

បានផុស

នៅ

លោក​រដ្ឋមន្ត្រី​បានគូសបញ្ជាក់ថា ចំពោះមុខនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រឈមមុខនឹងការប្រកួតប្រជែង​ខ្ពស់ និង​ការធ្លាក់ចុះចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្ម។ ប្រឈមមុខនឹងបញ្ហាទាំងនេះ ទើបក្រសួងព័ត៌មានបានរៀបចំវេទិកា ជំនួបជាមួយម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីខិតខំរិះរកដំណោះស្រាយរួមគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកា​រវាងក្រសួងព័ត៌មាន និង​ម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍ និង ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មសហការរៀបចំដោយក្រសួងព័ត៌មាន និងក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនៅកម្ពុជា នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយ​មាន​ការអញ្ជើញចូលរួមពីតំណាងម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍ និង ក្រុមហ៊ុនភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម កំពុងប្រកបមុខរបរក្នុងប្រទេសកម្ពុជា។

លោក​នេត្រ ភក្ត្រា បាន​គូស​បញ្ជាក់​ថា ក្នុងបរិបទឌីជីថល និង​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​បច្ចេកវិទ្យា​ព័ត៌មាន, ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​រួម​មាន​ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី​ប្រឈមមុខ​នឹង​ការ​បាត់បង់ចំណូល​ពី​ការផ្សព្វផ្សាយពាណិជ្ជកម្ម ដែល​នេះ​ជាបញ្ហាប្រឈមស្រួចស្រាល់មួយ ដែលប្រព័ន្ធផ្សព្វផ្សាយកំពុង​ជួបប្រទះ ហើយធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយបុរាណមួយចំនួនបានបិទទ្វារ និង​កំពុងប្រឈមនឹងបញ្ហា។

ដូច្នេះសម្រាប់កិច្ចពិភាក្សានាពេលនេះ ដើម្បីធ្វើសិក្សាស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការ ហើយរួមគ្នាដោះស្រាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម