ព័ត៌មានជាតិ
ក្រុមប្រឹក្សារាជធានីជំរុញឲ្យពន្លឿនការតទឹកស្អាតជូនពលរដ្ឋប្រើប្រាស់ក្នុងសង្កាត់ចំនួន៣នៅខណ្ឌកំបូល
ក្រុមប្រឹក្សារាជធានីភ្នំពេញ ជំរុញឱ្យពន្លឿនការតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងសង្កាត់ចំនួន៣ក្នុងខណ្ឌកំបូល និងបន្តការផ្សព្វផ្សាយច្បាប់ចរារណ៍អោយបានច្រើន ពិសេសនៅតាមសាលារៀន ដើម្បីអោយសិស្សានុសិស្សបានយល់និងចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែលនៅ ក្នុង១ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍
បានកើនឡើងរហូតដល់១០លើក។

ការស្នើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឆាយ វីរៈ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន ក្នុងឱកាសនោះបានមានប្រសាសន៍កោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ បានយ៉ាងល្អប្រសើរ បង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ចូលរួមដើរលេងកំសាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយ ប្រមាណជាង ៦លាននាក់។

បន្ថែមពីនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានសម្តែងពីការកោតសរសើរកងកម្លាំងមានសមត្ថកិច្ចផងដែរ ដែលបានខិតខំបំពេញភារកិច្ចរហូតធ្វើអោយបទល្មើសក្នុងខែវិច្ឆិកានេះបានថយចុះ។ ប៉ុន្តែបែរជាគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងរហូត១០ករណី ដូច្នេះស្នើសូមឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តការផ្សព្វផ្សាយច្បាប់ចរារណ៍អោយបានច្រើនពិសេសនៅតាមសាលារៀន ដើម្បីអោយសិស្សានុសិស្សបានយល់ និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងសូមជួយពន្លឿនការតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងសង្កាត់ចំនួន៣ក្នុងខណ្ឌកំបូល។

ចំពោះការសំណូមពរនេះខាងលើនេះ លោក ឆាយ វីរៈ ក៏ដូចជាតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថានៅសង្កាត់ស្នោ កាលពីឆ្នាំ២០២២ ឫ២០២៣ គឺពិតជាមានការខ្វះទឹកស្អាតប្រើប្រាស់ ប៉ុន្តែឆ្នាំនេះអាចនៅខ្វះតិចតួចទេ។យើងអាចដោះស្រាយបានល្អលើការផ្គត់ផ្គង់ទឹកស្អាតនេះ ដោយនៅថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៤នេះ យើងនឹងសម្ពោធអនុស្ថានីយផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ៦០០០មែត្រគូបក្នុង១ថ្ងៃ ជាមួយនឹងការតភ្ជាប់បំពង់មេធំបានសម្រេចមុនផែនការ ដែលគ្រោងអនុវត្តនៅឆ្នាំ២០២៥។

លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានបន្តថា ការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ច ជាការជំរុញលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តបំពេញការងារជូនរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកាន់តែល្អថែមទៀត៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ