ព័ត៌មានជាតិ
ពលរដ្ឋថា ឆ្នាំនេះប្រហុក ផ្អក និង ត្រីឆ្អើ ហាក់មិនប្រឈមការខ្វះខាត ខណៈទីផ្សារក៏ល្អជាងឆ្នាំមុន
បើតាមប្រជានេសាទ ដែលរស់នៅលើទឹក បានឱ្យ «កម្ពុជាថ្មី» ដឹងថា ឆ្នាំនេះត្រីសម្រាប់ធ្វើប្រហុក ផ្អក ត្រីឆ្អើ ហាក់ពុំមានប្រឈមនិងការខ្វះខាតនោះទេ មានតែអាចកើនខ្លះៗជាងឆ្នាំមុន ឬប្រហាក់ប្រហែលគ្នា មិនទាន់មានការខ្វះខាតនោះទេ ដោយពី ១ឆ្នាំ ទៅ ១ឆ្នាំ បទល្មើសនេសាទ ហាក់ត្រូវបានបង្ក្រាបជាបន្តបន្ទាប់។

ជាមួយគ្នានេះ ប្រជានេសាទ បានបន្តថា «ឆ្នាំនេះមិនមានបញ្ហាអ្វីនោះទេ គឺអាចទប់ទល់សេដ្ឋកិច្ចគ្រួសារបានល្អ តែហត់នឿយបន្តិចជីវិតអ្នកធ្វើប្រហុក ផ្អក និងត្រី ឆ្អើ។ ទីផ្សារក៏ល្អដែរ ពួកខ្ញុំធ្វើប្រហុក ផ្អក គឺឆ្ងុយឆ្ងាញ់ណាស់ គឺធ្វើតាមរបៀបពីដូនតា មិនយកសារធាតុគីមីដាក់សម្រាប់រក្សារទុកនោះទេ គឺតាមបែបទម្លាប់ដូនតាដែលធ្វើឡើងតាមធម្មជាតិប៉ុណ្ណោះ»។
ប្រជានេសាទ រស់នៅក្នុងឃុំកោះជីវាំង អ្នកស្រី ផ្លាង វណ្ណះ បានឲ្យដឹងដែរថា ឆ្នាំណាក៏ក្រុមគ្រួសារអ្នកស្រីធ្វើ ប្រហុក ផ្អក ដែរ តែឆ្នាំនេះ ធ្វើបានច្រើនគ្រាន់បើ ហើយទីផ្សារក៏ល្អ ព្រោះប្រហុក ផ្អក អ្នកស្រីឆ្ងុយឆ្ងាញ់ ហើយមិនខ្មៅ ធ្វើសាច់ត្រីបានសល្អមើលទៅគួរឲ្យចង់បរិភោគ។

អ្នកស្រីបន្តថា «ជីវិភាពគ្រួសារខ្ញុំ មិនមានការខ្វះខាតដូចគ្រាមុននោះទេ ក្រោយពីរាជរដ្ឋាភិបាលកាត់ឆ្វៀលដីឲ្យបាន ១រ៉ៃ ក្រៅពីរដូវធ្វើប្រហុក ផ្អក នៅរដូវសម្រកខ្ញុំដាំម្ទេសអាចម៌សត្វលក់បន្ទាប់បន្សំថែមទៀត»។
មិនខុសប៉ុន្មានពីក្រុមគ្រួសារអ្នកស្រី សារ៉ាន់ នោះប៉ុន្មានទេ អ្នកស្រី សារ៉ាត់ ប្រាប់ថា «ត្រីឆ្អើខ្ញុំ ឆ្នាំនេះធ្វើបានច្រើនគ្រាន់បើដែរ ឆ្នាំនេះខ្ញុំក៏បានធ្វើផ្អកខ្លះ ប្រហុកខ្លះដែរ តែមិនច្រើន ព្រោះខ្ញុំរវល់ធ្វើត្រីឆ្អើច្រើនជាងឆ្នាំមុន ហើយទីផ្សារក៏មិនសូវប្រឈម។

អ្នកស្រីបន្តថា ចំណូលគ្រាន់បើដែរ ហើយផុតរដូវធ្វើត្រីឆ្អើ និងប្រហុក ផ្អក ចូលដល់រដូវសម្រក អ្នកស្រីក៏បន្តដាំម្ទេសអាចសត្វទៀត ព្រោះក្រុមគ្រួសាររបស់អ្នកស្រី ក៏ត្រូវបានរដ្ឋាភិបាលកាត់ដីឲ្យបាន ២ រ៉ៃ ដែរ ទើបបានមានចំណូលបន្តពីមុខរបរនេសាទនេះ។

ជុំវិញមុខរបរធ្វើប្រហុក ផ្អក របស់ប្រជាពលរដ្ឋនេះ លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្ត បានឲ្យដឹងថា នៅឆ្នាំនេះ លោកមិនទាន់បានសរុបរបាយការណ៍នៅឡើយ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ទើបធ្វើរបាយការណ៍បញ្ចប់។ ប៉ុន្តែលោកថា បើតាមពិនិត្យនិងធ្វើការសន្និដ្ឋានត្រួសៗ កំណើនត្រីសាច់ឆ្នាំនេះ ត្រីធម្មជាតិបានកើនប្រមាណ ៥ ភាគរយ និងត្រីតាមស្រែ មានចំនួនប្រហាក់ប្រហែលឆ្នាំមុន ចំណែកខាង វារីវប្បកម្ម មានការថយចុះ ដោយសារតែកំណើនត្រីធម្មជាតិបានកើនឡើង៕
អត្ថបទ៖ សៅ សារិទ្ធ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី