ព័ត៌មានជាតិ
វេទិកាស្ដីពីការផ្សព្វផ្សាយឆ្លាតវៃ នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ឆ្នាំ ២០២៤ ប្រារព្ធនៅរាជធានីភ្នំពេញ
នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ វេទិកាស្ដីពីការផ្សព្វផ្សាយឆ្លាតវៃ នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ឆ្នាំ ២០២៤ ដែលសហការរៀបចំដោយក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅរាជធានីភ្នំពេញ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា , លោក Chencong អគ្គទីប្រឹក្សា នៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមវេទិកា ព្រមទាំងថ្លែងសន្ទរកថា, លោក An Xiaoyu និពន្ធនាយករងប្រចាំការ CGTN និងជាប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ថ្លែងសន្ទរកថាតាមវីដេអូ , ភ្ញៀវកិត្តិយសជាង ១៥០ រូប ដែលមកពីក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងវប្បធម៌ និងសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង-ស្ថាប័នផ្សេងៗ តំណាងធនាគារគំនិត តំណាងសហគ្រាសចិន និងតំណាងយុវជនមកពីសាកលវិទ្យាល័យ បានអញ្ជើញចូលរួមវេទិកា។

លោក នេត្រ ភក្ត្រា បានថ្លែងថា ពួកយើងដឹងហើយថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ប្រកាន់ខ្ជាប់នូវការនាំមុខ នៃនវានុវត្តន៍បច្ចេកវិទ្យាជាយូរណាស់មកហើយ ដោយបង្ហាញយ៉ាងល្អឥតខ្ចោះនូវទស្សនៈ និងសិល្បៈ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ថ្មី ដូចជា បញ្ញាសិប្បនិម្មិត និងការផ្សាយកម្រិត 8K ជាដើម។ ឆ្នាំ ២០២៤ គឺជាឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន យើងអាចឆ្លៀតឱកាសនេះ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែករំលែកមាតិកាខ្លឹមសារ រួមគ្នាបណ្ដុះបណ្ដាលធនធានយុវជនក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ប្រើប្រាស់បញ្ញាសិប្បនិម្មិតឱ្យបានល្អ ដើម្បីរួមគ្នាឆ្លើយតបបញ្ហាប្រឈម នៃព័ត៌មានក្លែងក្លាយ និងប្រើប្រាស់បច្ចេកវិទ្យាជំរុញនវានុវត្តន៍ ពង្រឹងភាពស៊ីជម្រៅ និងភាពទូលំទូលាយ នៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ដើម្បីបញ្ចូលកម្លាំងថ្មីក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

លោក Chencong បានថ្លែងថា ចាប់តាំងពីដើមឆ្នាំនេះមក កិច្ចសន្ទនាស៊ីជម្រៅ ការផ្លាស់ប្ដូរគ្នាទៅវិញទៅមក និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន បានបង្ហាញយ៉ាងពេញលេញនូវសមិទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងប្រទេសទាំងពីរ។ ក្នុងនាមជាកម្លាំងចលករដ៏សំខាន់សម្រាប់បដិវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្មថ្មីមួយលើកទៀត បញ្ញាសិប្បនិមិត្តបានជះឥទ្ធិពលយ៉ាងធំធេង និងទូលំទូលាយដល់សង្គមមនុស្ស នយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងវិស័យផ្សេងៗ ទៀត ហើយក៏បាននាំមកនូវភាពទូលំទូលាយ និងស៊ីជម្រៅផងដែរ ដល់ការផ្លាស់ប្តូរលើវិស័យផ្សព្វផ្សាយព័ត៌មាន។ ការពន្លឿនកាអភិវឌ្ឍសមាហរណកម្ម រវាងបញ្ញាសិប្បនិម្មិត និងការផ្សព្វផ្សាយព័ត៌មាន បានក្លាយជាបញ្ហាថ្មីដែលការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយសម័យបច្ចុប្បន្នកំពុងប្រឈម ហើយថែមទាំងបានបើកផ្លូវថ្មីមួយសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន។ កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរជុំវិញបច្ចេកវិទ្យាផ្សព្វផ្សាយបញ្ញាសិប្បនិមិត្ត មានកាលានុវត្តភាព និង អនាគតទូលំទូលាយ។

លោក An Xiaoyu បានថ្លែងថា ប្រជាជន និង វប្បធម៌ នៃប្រទេសទាំងពីរកម្ពុជា-ចិន ផ្សារភ្ជាប់គ្នា តភ្ជាប់ជោគវាសនា។ នៅលើមាគ៌ារួមគ្នាស្វែងរកជីវិតស្រស់បំព្រង និង សម្រេចបានទំនើបកម្ម ប្រព័ន្ធផ្សព្វផ្សាយមានបេសកកម្មភាពដ៏ពិសេស និងមានសារៈសំខាន់។ ពួកយើងគួរតែយកកម្លាំងផ្ដល់ដោយនវានុវត្តន៍បច្ចេកទេស បង្កើតវេទិកាផ្លាស់ប្ដូរប្រជាជន និងប្រជាជន ប្រកបដោយគុណភាពកាន់តែខ្ពស់ អនុវត្តសកម្មភាពប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើន និងសំបូរបែប ដើម្បីបង្កើនភាពជិតស្និទ្ធរវាងប្រជាជនប្រទេសទាំងពីរ សហការបញ្ចេញសំឡេងអភិវឌ្ឍន៍សន្តិភាពដែលកាន់តែមានថាមពល និងកាន់តែមានសុខដុមរមនា។ ពួកយើងរីករាយរួមគ្នាជាមួយប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ជំរុញបច្ចេកវិទ្យាឆ្ពោះទៅរកភាពល្អ ដើរតាមមាគ៌ាត្រឹមត្រូវ រក្សាដែនកំណត់ ប្រើប្រាស់សមត្ថភាពខ្លាំងក្លារបស់បញ្ញាសិប្បនិម្មិត បង្កើតបរិយាកាសសាធារណមតិមួយដែលកាន់តែមានសុវត្ថិភាព ឆ្ពោះទៅរកភាពល្អ និងនវានុវត្តន៍។

វេទិកានេះបានអញ្ជើញភ្ញៀវកិត្តិយសចំនួន ៨ រូប មកពី ក្រសួងព័ត៌មានកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ របស់ប្រទេសចិន និងកម្ពុជា និងអ្នកតំណាងធនាគារគំនិត ដើម្បីពិភាក្សាអំពីប្រធានបទចំនួន ៣ រួមមានរបៀបដែលបញ្ញាសិប្បនិម្មិតបង្កើត និងផ្សព្វផ្សាយខ្លឹមសារ បញ្ហាប្រឈម និងការឆ្លើយតបដែលនាំមកដោយបញ្ញាសិប្បនិម្មិតក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត។ ក្រៅពីនេះ នៅលើវេទិកា ក៏បានចាក់បញ្ចាំងវីដេអូសមិទ្ធផលនវានុវត្តន៍បច្ចេកវិទ្យារបស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ចែកផ្សាយព្រឹត្តិបត្រពិសេស«ឆ្លងកាត់ភ្នំ និងសមុទ្រ ក៏មិនឆ្ងាយពីគ្នា» ផងដែរ៕





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?