ព័ត៌មានអន្ដរជាតិ
ការលក់រថយន្ត EV កើនឡើង ៧ ខែជាប់ៗគ្នា និងដល់អត្រាខ្ពស់បំផុត៣ដង
ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion បានបង្ហាញនៅថ្ងៃសុក្រថា ការលក់ជាសាកលនៃរថយន្តកូនកាត់ (ស៊ីសាំង និងភ្លើង) និងរថយន្តអគ្គិសនី បានបន្តកើនឡើងក្នុងរយៈពេល ៧ ខែជាប់ៗគ្នាក្នុងខែវិច្ឆិកា និងដល់អត្រា ៣២ ភាគរយ ប្រចាំខែដដែល ដែលជាកំណើនខ្ពស់បំផុតជាលើកទី៣ជាប់ៗគ្នា (ឆ្នាំលើឆ្នាំ)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ចិនបានបន្តនាំមុខគេលើកំណើននៃការលក់ ដោយរួមចំណែកជិត ៧០ ភាគរយ នៃការលក់រថយន្ត EV សរុបក្នុងខែវិច្ឆិកា ខណៈការលក់នៅអឺរ៉ុបវិញ បានបង្ហាញពីការធ្លាក់ចុះតិចតួច។
ទិន្នន័យរបស់ Rho Motion បានបង្ហាញលម្អិតថា ការលក់រថយន្តអគ្គិសនីគ្រប់ប្រភេទ បានកើនឡើង ៣២,២ ភាគរយ ឬសរុបប្រមាណ ១,៨៣ លានគ្រឿង ក្នុងខែវិច្ឆិកា។ ការលក់ក្នុងប្រទេសចិន បានកើនឡើង ៥០ ភាគរយនៅដោយរួមចំណែកសរុបប្រមាណ ១,២៧ លានគ្រឿង។
នៅសហរដ្ឋអាមេរិក និងកាណាដាវិញ ការលក់រថយន្តះអគ្គិសនី បានកើនឡើង ១៦,៨ ភាគរយ ក្នុងចំនួនសរុបប្រមាណ ០,១៧ លានគ្រឿង ខណៈអឺរ៉ុបលក់បានប្រមាណ ០,២៨ លានគ្រឿង ដោយធ្លាក់ចុះតិចតួចក្នុងអត្រាប្រចាំឆ្នាំ ប៉ុន្តែកើនឡើង ៧,៧ ភាគរយ ធៀបនឹងខែតុលា។
គួរគូសបញ្ជាក់ថា ទីផ្សាររថយន្តអគ្គិសនីកំពុងរីកចម្រើនយ៉ាងសំខាន់ ខណៈតម្រូវការកើនឡើង ហើយការផលិតនៅក្នុងប្រទេសចិនបានគំរាមកំហែងដល់ទីផ្សាររថយន្តប្រភេទនេះនៅតំបន់ផ្សេងៗទៀត។ ជាឧទាហរណ៍ វិស័យរថយន្តអគ្គិសនីអ៊ឺរ៉ុបកំពុងត្រដាបត្រដួសនឹងតម្លៃផលិតកម្ម គោលដៅនៃការបំភាយឧស្ម័នថ្មី ខណៈការប្រកួតប្រជែងកើនឡើង៕
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៦ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ