ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌទួលគោក ចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញ វិទ្យាល័យឥន្ទ្រទេវី និងចាត់វិធានការក្ដៅចំពោះអ្នកលក់ដូរយកចិញ្ចើមផ្លូវប្រកបអាជីវកម្ម
គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះចាត់វិធានការក្ដៅចំពោះក្រុមអ្នកលក់ដូរ យកចិញ្ចើមផ្លូវប្រកបអាជីវកម្ម បង្កការកកស្ទះ និងបាត់បង់សណ្ដាប់ធ្នាប់។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោក បានចុះអប់រំណែនាំ មិនអនុញ្ញាតឲ្យមានការលក់ដូរនៅតាមបណ្ដោយផ្លូវជុំវិញរបងសាលាឥន្ទ្រទេវី សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក ស៊ឹប សុផង់ បានឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហានេះ កន្លងទៅ អាជ្ញាធរបានចុះចែកសេចក្ដីជូនដំណឹងអប់រំណែនាំជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែក្រុមអ្នកលក់ដូរជាប់របងសាលាឥន្ទ្រទេវី គឺមិនបានចូលរួមសហការជាមួយអាជ្ញាធរនោះឡើយ នៅតែបន្តលក់ដូររំលោភចិញ្ចឹមផ្លូវ ធ្វើឲ្យប៉ះពាល់បរិស្ថានអនាម័យសណ្ដាប់ធ្នាប់ជាខ្លាំង។

លោកអភិបាលរងបន្តឲ្យដឹងទៀតថា ការចុះរៀបចំនៅថ្ងៃនេះ គឺជាលើកចុងក្រោយ មិនអនុញ្ញាតឲ្យអាជីវករអ្នកប្រកបអាជីវកម្មលក់ដូរតាមបណ្ដោយផ្លូវមួយចំនួនដែលនៅជុំវិញសាលាឥន្ទ្រទេវីនេះបន្តលក់ទៀតនោះទេ ករណីក្រុមពួកគាត់នៅតែបន្តលក់នោះ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល និងវិធានការក្ដៅ ដោយចាប់យករទេះលក់ដូរនោះយកទៅរក្សាទុកនៅសាលាខណ្ឌតែម្ដង៕
អត្ថបទ ៖ រដ្ឋា








-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់