ព័ត៌មានជាតិ
នគរបាលខណ្ឌព្រែកព្នៅ បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងពន្យល់ពីផលប៉ះពាល់គ្រឿងញៀនដល់ពលរដ្ឋ
អធិការនគរបាលខណ្ឌព្រែកព្នៅ និងកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោករកា ប៉ុស្តិ៍រដ្ឋបាលសង្កាត់ពន្សាំង ចុះពិនិត្យរដ្ឋបាលតាមបន្ទប់ជួល និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់ នៃការប្រើប្រាស់សារធាតុញៀន បញ្ហាក្មេងទំនើង) ដល់ប្រជាពលរដ្ឋ។

នគរបាលបានឱ្យដឹងថា ដោយអនុវត្តតាមទិសដៅការងាររបស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង និង សង្កាត់គោករកា ចុះពិនិត្យរដ្ឋបាលតាមបន្ទប់ជួល និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិ តាមមូលដ្ឋានទូទាំងប្រទេស បានបន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ចំនួន ១១,៣៥២ លើក ដោយមានប្រជាពលរដ្ឋចូលរួមស្វែងយល់ចំនួន ៦៣៧,៩២៨ នាក់។ នេះបើតាមការឱ្យដឹងពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរងដដែលបានបន្ថែមថា សកម្មភាព នៃការផ្សព្វផ្សាយនោះ បានធ្វើឡើងយ៉ាងសកម្មនៅតាមវេទិកាសាធារណៈ សាលារៀន វត្តអារាម តាមខ្នងផ្ទះ និងទីសាធារណៈនានា ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងជ្រួតជ្រាប និងរួមសហការជាមួយអាជ្ញាធរក្នុងកិច្ចការពារសុខសុវត្ថិភាពនៅតាមមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ សំណាង









-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?