ព័ត៌មានជាតិ
លោក ប៉ែន បូណា ប្រាប់យុវជនឱ្យយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល លោក ប៉ែន បូណា បានប្រាប់យុវជនឱ្យត្រូវឈ្វេងយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់ បន្ថែមពីចំណេះ ជំនាញ និងសីលធម៌ល្អដែលខ្លួនឯងមាន។

លោក ប៉ែន បានគូសបញ្ជាក់ថា៖ «ក្រៅពីមានចំណេះជំនាញច្បាស់លាស់ និងមានសីលធម៌ល្អ យុវជនក៏ត្រូវយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់ និងការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដើម្បីឱ្យការសម្តែងមតិរបស់ខ្លួនធ្វើឡើងដោយមិនប្រឈមនឹងបញ្ហា ហើយមានប្រយោជន៍សម្រាប់សង្គម»។ ការគូសបញ្ជាក់របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យឯកជនមួយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងបាឋកថានេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់ចំណុចសំខាន់ៗនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលប្រកាសដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយផ្តោតសំខាន់មុំទី១ គឺការអភិវឌ្ឍមូលធនមនុស្ស។ លោក ក៏បានឆ្លៀតរំលេចពីសេរីភាពបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យដោយឈរលើនីតិរដ្ឋ ដែលក្នុងនោះការគោរពច្បាប់ គោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាលក្ខខណ្ឌចាំបាច់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជា កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងសេចក្តីប្រកាសជាសាកល ស្តីពី សិទ្ធិមនុស្ស ដែលត្រូវបានអនុវត្តជាទូទៅនៅជុំវិញពិភពលោក។

ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ យុវជន គឺត្រូវខិតខំរៀនសូត្រ និងធ្វើខ្លួនជាមនុស្សលេចធ្លោប្រកបដោយភាពប៉ិនប្រសប់ និងមានទេពកោសល្យខ្ពស់។ លោក បន្តថា បើសិនបើអាចធ្វើបាន យុវជននឹងក្លាយជាមូលធនដ៏មានប្រយោជន៍សម្រាប់ជាតិ ដែលជាសេចក្តីត្រូវការពិតប្រាកដរបស់រាជរដ្ឋាភិបាល។
គួរជម្រាបថា បាឋកថានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងការយល់ដឹងដល់និស្សិត និងសមណនិស្សិត អំពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា និងលើកទឹកចិត្តយុវជនក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏មានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ រួមទាំងលើកកម្ពស់ការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់