ព័ត៌មានជាតិ
យុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាត្រូវអនុវត្តន៍ដាច់ខាត
ភ្នំពេញ ៖ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអំពាវនាវហើយអំពាវនាវទៀត សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ-១៩ បើមិនចាំបាច់កុំចេញពីផ្ទះ ការជួបជុំរៀបមង្គលការ ឡើងផ្ទះ និងបុណ្យទាន សូមពន្យារពេលសិន និងសូមបន្តចូលរួមជាមួយវិធានការ ៣ការពារ ៣កុំ នេះឲ្យបានល្អប្រសើរនិងត្រូវបន្តអនុវត្តន៍ដាច់ខាតតែម្ដង។

មន្ត្រីជាន់ខ្ពស់អាវុធហត្ថរាជធានីបានថ្លែងថា ព្រមជាមួយគ្នានេះផងដែរ ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគោរពទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងទៅកាន់សមាជិកក្រោមឱវាទទាំងអស់ថា យុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា កុំថាឡើយយើងជាកងកម្លាំង បើទោះបីយើងជាពលរដ្ឋសាមញ្ញ ក៏ត្រូវចូលរួមឲ្យសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការ បង្កា ទប់ស្កាត់ ជំងឺដ៏កាចសាហាវមួយនេះដែលកំពុងរាតត្បាតពេញផ្ទៃប្រទេស។

ដូច្នេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវតែបន្តចូលរួមជាមួយស្ថាប័នចម្រុះគ្រប់ប្រភេទ ក្នុងការដាស់តឿនក្រើនរំលឹក និងជួយជំរុញដល់ប្រជាពលរដ្ឋ អនុវត្តនូវវិធានការ «៣ការពារ ៣កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តចូលរួម ប្រចាំការ ការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍ នៅតាមទីតាំង ដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ (COVID-19) ក្នុងរាជធានីភ្នំពេញ មានជាង100ទីតាំង ឲ្យបានម៉ឺងម៉ាត់បំផុត។

ប្រភពបានបន្តថា វិធានការ៣ការពារ រួមមាន 1.ពាក់មាស់ 2.លាងដៃ 3.រក្សាគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះ ឡើងទៅ ឲ្យបានគ្រប់គ្នានិងគ្រប់ទីកន្លែង។ សម្តេចបញ្ជាក់ថា ចំណុចបីការពារនេះសំខាន់ខ្លាំងណាស់ធ្វើដូច្នេះទើបអាចយកឈ្នះលើជំងឺកូវីដ-១៩ បានដោយជោគជ័យ។

វិធានការ៣កុំរួមមាន ៖
1.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក
2.កុំទៅកន្លែងមានមនុស្សច្រើនកុះករ
3.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំគៀកស្មាគ្នា កុំអោបគ្នាជាដើម
ព្រមជាមួយគ្នានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ពីប្រជាជននៅតាមបណ្តាខេត្ត បើសិនជាអាចពន្យារពេលក្នុងការធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ សូមពន្យារសិន ដើម្បីទុកឱកាសឲ្យរាជធានីភ្នំពេញដោះស្រាយបញ្ហាជៀសវាងការកកស្ទះចរាចរណ៍ដែលនេះជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃការចម្លងពីគ្នាទៅវិញទៅមកផងដែរ ចំពោះអ្នកនៅទីក្រុងភ្នំពេញ បើមិនចាំបាច់ទេសូមមេត្តាកុំចេញមកក្រៅផ្ទះ សូមរួមគ្នាបង្ការទប់ស្កាត់កូវីដ-១៩ ទាំងអស់គ្នា៕
ដោយ ៖ វិមាន






-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ