ព័ត៌មានជាតិ
លោកស្រី ដោ សម្ផស្ស ជំរុញឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត
លោកស្រី ដោ សម្ផស្ស អនុប្រធានក្រុមប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ បានជំរុញឱ្យសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី យកចិត្តទុកដាក់ប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ បើទោះបីជាប្អូនៗ មានកាយសម្បទារមិនដូចគេ តែប្អូនៗ និងក្មួយៗ មិនត្រូវអស់សង្ឃឹម ឬបោះបង់ខ្លួនឯងឡើយ ព្រោះមានតែចំណេះវិជ្ជាតែមួយមុខគត់ ដែលអាចនាំយើងសម្រេចបានគោលដៅជីវិតមួយល្អប្រសើរនាពេលអនាគត។
ការជំរុញលើកទឹកចិត្តពីសំណាក់លោកស្រី ដោ សម្ផស្ស បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ខណៈលោកស្រីអញ្ជើញតំណាងឱ្យលោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញក្នុងកម្មវិធីសប្បុរសធម៌ចែករំលែកសម្ភារ នៃយុទ្ធនាការ ចាស់អ្នក ថ្មីខ្ញុំ” របស់សមាគម កាយឫទ្ធិនារីកម្ពុជា ជូនសមាជិកាសកម្មនៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី។
លោកស្រី ដោ សម្ផស្ស បានបន្តថា៖ ប្អូនៗ ក្មួយៗដែលជាសមាជិកាសកម្មរបស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ សម្រាប់ ឆ្នាំ២០២៥ខាងមុខនេះ នឹងមានកម្មវិធីបំណិនជីវិតមួយចំនួន ដែលខាងសមាគមនឹងសហការជាមួយក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំជូនជាបន្តបន្ទាប់ ដូចជា៖ ធុរកិច្ចភេសជ្ជៈ ការកែច្នៃបន្លែ និងផ្លែឈើ វិជ្ជាធ្វើម្ហូបខ្មែរ សាឡន ការបត់ផ្កាក្រដាស សេវាកម្មកុំព្យូទ័រ និងក្រាហ្វិកឌីហ្សាញ ជាដើម។
លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ឧត្តមភរិយារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែគិតគូរអំពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់ទីកន្លែង និងមិនប្រកាន់ និន្នាការណាមួយឡើយ ដោយកាលពីខែកក្កដា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត បានផ្តួចផ្តើមបង្កើត ឱ្យមានកម្មវិធី សប្បុរសធម៌របស់សមាគមកាយឫទ្ធិនារីកម្ពុជា មានឈ្មោះថាយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” ដែលបានអនុវត្ត ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការចាប់អារម្មណ៍ និងការចូលរួមយ៉ាង ផុលផុសពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
លោកស្រីបន្តថា៖ យុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” ត្រូវបានរៀបចំឡើងក្នុងគោលបំណងធំៗ ចំនួន ០៤ រួមមាន៖១ ដើម្បីជួយដល់សង្គម ដោយធ្វើការបរិច្ចាគសម្ភារដែលប្រើប្រាស់រួច តែនៅមានគុណភាពល្អបន្តទៅ ដល់អ្នកខ្សត់ខ្សោយ ដែលមានតម្រូវការ។ ២ ដើម្បីបំផុសការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋខ្មែរ និងខ្មែរ ដើម្បីខ្មែរ ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ ខ្មែរ។ ៣ ដើម្បីសង្គមជាតិយើងកាន់តែមានភាពប្រសើរឡើង ដើម្បីជួយដល់បរិស្ថាន។ ៤ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ ក្នុងការកែច្នៃប្រើប្រាស់ឡើងវិញ ជួយដល់អ្នកដែលខ្វះខាត ដោយពុំចាំបាច់ចំណាយថវិកាទិញសម្ភារថ្មី។
តាមរយៈការអនុវត្តយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ”លោកជំទាវបណ្ឌិតបានឱ្យសមាគម កាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ នាំយកនូវអំណោយដែលទទួលបានពីសប្បុរសជន ហើយបានយកមកចែកជូនពេលនេះរួមមាន៖ សម្លៀកបំពាក់ចំនួន ២១៣កញ្ចប់ និងនំប៉័ងចំនួន ២៣០កញ្ចប់ និងសៀវភៅពុម្ភភាសាខ្មែរ ភាសាអង់គ្លេស និងក្តារខៀនមួយចំនួនទៀត ប្រគល់ជូនលោកគ្រូនាយក ដើម្បីចាត់ចែងបន្ត និងបានឧបត្ថមថវិកាជូនវិទ្យាល័យ អប់រំពិសេសភ្នំពេញថ្មីនេះចំនួន១លានរៀលទៀត៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៩ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា