Connect with us

ព័ត៌មានជាតិ

​លោកសុខ​ ពេញវុធ​ ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​ប្រធាន​ក្រុមការងារយុវជន​គណបក្ស​រាជធានី​ភ្នំពេញ​ជំនួស​លោក នួន ផារ័ត្ន

បានផុស

នៅ

លោក​សុខ ពេញវុធ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ ភ្នំពេញ ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​ប្រធាន​ក្រុម​ការងារ​យុវជន​គណបក្ស​រាជធានី​ថ្មី ​ជំនួស​លោក នួន ផារ័ត្ន ដែល​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​ថ្នាក់​ដឹក​នាំ​គណបក្ស ​ឱ្យ​ទៅ​ទទួល​តួនាទី ​ជា​ប្រធាន​ គណៈកម្មាធិការ ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ធំ​។​

ពិធី​ប្រកាស​តែង​តាំង​នេះ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៥​ ​ខែ​ធ្នូ ឆ្នាំ​២០២៤​ ក្រោមអធិបតីភាព​ លោកឃួង ស្រេង ​សមាជិក​គណៈកម្មាធិការ ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា​រាជ​ធានីភ្នំពេញ ​និង​លោក​បណ្ឌិត ជ្រួន ថេរ៉ាវ៉ាត ​សមាជិក គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា​ អនុប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ​និង​ជា​ប្រធានគណៈ​ប្រចាំ​ការ​គណៈអចិន្ត្រៃយ៍​យុវជនគណបក្ស​ថ្នាក់​កណ្តាល​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់​កណ្តាល ​នៅ​មន្ទីរ​គណបក្សប្រជាជន​កម្ពុជា​រាជធានីភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួង ស្រេង ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​​ ក្រុម​ការងារ​យុវជនគណបក្ស​ ជា​កម្លាំង​ស្នូល​មិន​អាច​ខ្វះ​បាន​ ​ដែល​ទាម​ទារ​​ឱ្យ​យុវជន​របស់​យើង​ពង្រឹង​ខ្លួន​បន្ថែម​ទៀត​ ស្រប​ទៅ​តាម​គោល​នយោបាយ​របស់គណបក្ស ​ដើម្បី​ជា​កម្លាំង​បន្ត​វេន​ដ៏​រឹង​មាំ​របស់​គណបក្ស។ ​

សម្រាប់​ថ្ងៃ​នេះ ​លោក​សុខ ពេញវុធ ​សមាជិក​ គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានីភ្នំពេញ ​ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​ប្រធាន​ក្រុម​ការងារ​យុវជន​គណបក្ស​រាជធានី​ថ្មី​ ដើម្បី​បន្ត​នូវ​និរន្តរភាព​នៃ​ការងារ​ ដឹក​នាំ​អង្គការ​ចាត់​តាំង​យុវជនគណបក្ស​ថ្នាក់​រាជធានី ​បន្ទាប់​ពី​ ប្រធាន​ក្រុម​ការងារ​យុវជន​គណបក្ស​រាជធានី​ចាស់ ​គឺ​លោក នួន ផារ័ត្ន ទទួល​បាន​ការ​ផ្តល់​សេចក្តី​ទុក​ចិត្ត​ពី​សំណាក់​ថ្នាក់ ​ដឹក​នាំ​គណបក្ស ​ឱ្យ​ទទួល​តួនាទី ​ជា​ប្រធាន ​គណៈកម្មាធិការ​ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់​ធំ ​កន្លង​ទៅ​នេះ​។

លោកឃួង ស្រេង ​ក្នុង​ឱកាស​នោះ​ ក៏​បាន​ធ្វើ​ការ​ផ្តាំ​ផ្ញើ​​លោកសុខ ពេញវុធ ដែល​បាន​តែង​តាំង​ថ្មី​នេះ ​ត្រូវ​បន្ត​រក្សា​សន្តិភាព​​​ឱ្យ​បាន​គង់​វង់​ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​​ឱ្យ​រីក​ចំរើន​បន្ថែម​ទៀត​។​ គោរព​ស្រលាញ់​ប្រជាពលរដ្ឋ ​សាមគ្គីភាព​ផ្ទៃ​ក្នុង​​ឱ្យ​បាន​រឹង​មាំ ​បន្ត​ពិនិត្យ​តាម​ដាន​និង​ប្រឆាំង​រាល់​ការ​ឃោសនា​អគតិ​ពី​ក្រុម​ជ្រុល​និយម​ ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ​​និង​ទប់​ស្កាត់​ដាច់​ខាង​ចំពោះ​ចលនាបដិវត្តពណ៌។​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពង្រឹង​ និង​ពង្រឹក​យុវជនបក្ស ​ដូច​ពាក្យ​ស្លោក​ថា​ ពង្រីក​ដល់​ណា ​ពង្រឹង​​ដល់​នោះ​។​

លោក​បណ្ឌិត ​ជ្រួន ថេរ៉ាវ៉ាត ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​​ រាជធានីភ្នំពេញ​ មាន​យុវជន​គណបក្ស​ដ៏​រឹង​មាំ ​ដោយ​បង្កើត​បាន​​ក្រុម​ការងារ​យុវជន​គណបក្ស​ថ្នាក់ ​រាជធានី ខណ្ឌទាំង១៤ សង្កាត់ ទាំង១០៥ រហូត​ដល់​ចំនួន ៣១,៥៦៧រូប ដែល​ក្រុម​ការងារ​យុវជន​គណបក្ស​ទាំង​នេះ​ត្រូវ​បាន​បែង​ចែក តួនាទី ភារកិច្ច​រៀងៗខ្លួន ដើម្បី​​​ឱ្យ​បក្សមានភាពរឹងមាំ។​បើ​អង្គការ​ចាត់​តាំង​ដ៏​រឹង​មាំ​ នោះ​គណបក្សប្រជាជនកម្ពុជាក៏រឺងមាំដែរ។​២៦ឆ្នាំនេះ យើងបានបណ្តុះបណ្តាលយុវជនជាច្រើន ដោយ​សារ​កម្ពុជាមានសន្តិភាពពេញលេញ។គុណភាពយុវជនបក្សជាគុណសម្បត្តិ ដែល​នាំ​​ឱ្យ​គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈ។

លោក​បណ្ឌិត ជ្រួន ថេរ៉ាវ៉ាត បានបន្តទៀតថា៖ អំពើល្អរបស់មន្ត្រីបក្សនិងការអនុវត្តនៅអភិក្រម “ឆ្លុះ​កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” បានធ្វើ​​ឱ្យ​គណបក្សប្រជាជន​កម្ពុជា​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​រហូតមក។

លោក​សុខ ​ពេញវុធ ក្នុង​ឱកាស​នោះ​ដែរ​ ក៏​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ពង្រឹង​សាមគ្គីភាព​ផ្ទៃ​ក្នុង​​ឱ្យ​​បាន​ល្អ​ ប្តេជ្ញា​ពង្រឹង​ និង​ពង្រឹកយុវជនបក្ស​​ឱ្យ​បាន​ជា​ប្រចាំ ​ពង្រឹង​ និង​ពង្រីក​ភាព​ជា​ដៃ​គូ​ជាមួយ​អង្គការ យុវជនក្រៅប្រព័ន្ធនិងសង្គមស៊ីវិល ដើម្បីអភិវឌ្ឍន៍យុវជនអោយកាន់តែប្រសើរឡើង៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម