ព័ត៌មានជាតិ
រដ្ឋាភិបាលរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី “ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាន”
រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី “ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាន” ដើម្បីផ្តល់សេវាថែទាំ គាំពារ និងអប់រំកុមារតូចមានគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន។

សេចក្តីព្រាងអនុក្រឹត្យស្តីពី “ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាន”នេះ ត្រូវបានក្រសួងអប់រំយុវជននិងកីឡា រួមនឹងក្រសួងពាក់ព័ន្ធរួមមានតំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានពិភាក្សាគ្នាកាលពីចុងសប្តាហ៍កន្លងទៅនេះដើម្បីស្វែងរកធាតុចូលនានាសំដៅឱ្យសេចក្តីព្រាងអនុក្រឹត្យនេះប្រកបដោយប្រសិទ្ធភាព និងកាន់តែល្អប្រសើរ។

សេចក្តីព្រាងអនុក្រឹត្យនេះផ្តោតសំខាន់ និងមានគោលបំណងផ្តល់សេវាថែទាំ គាំពារ និងអប់រំកុមារតូចមានគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្នសម្រាប់កុមារតូចគ្រប់រូប សំដៅរួមចំណែកធានាសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពឆ្ពោះទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជា២០៣០ និង២០៥០។ ផ្តល់ឱកាស និងលើកកម្ពស់កុមារដែលមានអាយុចាប់ពី ០ឆ្នាំ ដល់ក្រោម ៦ឆ្នាំ
ទទួលបានសេវាគាំពារ និងអភិវឌ្ឍសមត្ថភាពពេញលេញ ដើម្បីចូលរៀនថ្នាក់ទី១ សាលាបឋមសិក្សា ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សមធម៌ និងបរិយាបន្ន។ ការបង្កើតទារកដ្ឋានសហគមន៍រោងចក្រ សហគ្រាស ត្រូវផ្តោតអាទិភាពនៅតាមតំបន់ ដែលមានរោងចក្រ វាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ឬតំបន់ដែលមានកម្មករជាស្ត្រីស្នាក់នៅ និងកំពុងបម្រើការងារទាំងក្របខណ្ឌសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។

បន្ទាប់ពីបានផ្លាស់ប្ដូរមតិយោបល់ និងកែសម្រួលលើសេចក្តីព្រាងអនុក្រិត្យនេះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យបានថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងរៀបចំ ពិនិត្យមើល
ក៏ដូចជាកែលម្អលើសេចក្តីព្រាងអនុក្រឹត្យនេះ និងបានណែនាំឱ្យក្រុមការងារបន្តរៀបចំកិច្ចប្រជុំដោយឡែក និងយកចិត្តទុកដាក់លើកិច្ចការងារតាមជំនាញពិភាក្សាពិគ្រោះយោបល់គ្នាឱ្យបានស៊ីជម្រៅ ប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ
ស្វែងរកនូវចំណុចខ្វះខាតផ្សេងៗ និងព្យាយាមកែសម្រួលសេចក្ដីព្រាងអនុក្រឹត្យនេះឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក