Connect with us

ព័ត៌មានជាតិ

ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ នឹងបើកឱ្យធ្វើដំណើរបណ្តោះអាសន្ននៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ

បានផុស

នៅ

បើ​តាម​លោក​ ផន រឹម អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ បាន​ឱ្យ​ដឹង​ថា ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បណ្តោះ​អាសន្ន​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៥ ខាង​មុខ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន រឹម បាន​លើក​ឡើង​ថា គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោង​សាងសង់​ស្ពានឆ្លង​កាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៧,០២%ហើយ ខណៈ​ដែលគ​ម្រោង​ទាំង​មូល​រួមមាន គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ខេត្តក្រចេះ ,ស្ពាន​មធ្យម ២ កន្លែង, ស្ពាន​ខ្លី ១ កន្លែង និងផ្លូវ​តភ្ជាប់​មានចំណុច​ចាប់ផ្តើមពី​ផ្លូវជាតិ​លេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤%។

លោក ក៏​បាន​អះអាង​ថា «បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ គម្រោង​នេះជាផ្នែក​នៃផ្លូវជាតិ​ដ៏​សំខាន់​មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំង​ដើរតួជាប្រព័ន្ធ​ដឹកជញ្ជូន​ដ៏សំខាន់រវាង​ផ្លូវជាតិ​លេខ៦ ផ្លូវជាតិលេខ៧ និង​ចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣»។

គួរ​ជម្រាប​ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប ៣៣,៤៥ គីឡូម៉ែត្រ ដោយក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១ ៧៦១ម៉ែត្រ មានមុខកាត់ទទឹង ១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែង ៤ខ្សែ ក្នុងក្រុងក្រចេះប្រវែង ១៦,២០ គីឡូម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៦ នាទីutes មុន

សហព័ន្ធ​បាល់ទះ​កម្ពុជា​ បើក​កិច្ច​ប្រជុំ​រៀបចំ​ផែនការ​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​

ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រុមហ៊ុន LYNK & CO Automotive ចុះកិច្ចព្រមព្រៀងនាំចូលរថយន្តម៉ាក LYNK & CO មកទីផ្សារកម្ពុជាដើម្បីជំរុញវិស័យដឹកជញ្ជូន

ព័ត៌មានជាតិ២៨ នាទីutes មុន

បណ្តាញ​ព័ត៌មាន និង​ស្ថាប័ន​ហិរញ្ញវត្ថុ រួមគ្នា​​ផ្សព្វផ្សាយ​ព័ត៌មានឥណទាន​​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​

កីឡា៣១ នាទីutes មុន

Madura United នាំ​កីឡាករបរទេស៨​នាក់ ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃ​ព្រហស្បតិ៍នេះ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៣៦ នាទីutes មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៣៦ នាទីutes មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម