ព័ត៌មានជាតិ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក រៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ២៣០ និងមិនអនុញ្ញាតឲ្យក្រុមអាជីវករលក់ដូររំលោភចំណីផ្លូវ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះចាត់វិធានការក្ដៅចំពោះក្រុមអ្នកលក់ដូរលើផ្លូវ លេខ ២៣០ ដែលរំលោភយកផ្លូវប្រកបអាជីវកម្មស្ទើរទាំងស្រុង បង្កការកកស្ទះដល់អ្នកធ្វើដំណើរ និងបាត់បង់សណ្ដាប់ធ្នាប់។
ដោយមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំផ្ទាល់ដោយ លោក ស៊ឹប សុផង់ អភិបាលរងទទួលបន្ទុកបរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈ នៃគណៈអភិបាលខណ្ឌទួលគោក ចុះអនុវត្តវិធានការរដ្ឋបាល មិនអនុញ្ញាតឲ្យមានការលក់ដូរនៅតាមបណ្ដោយផ្លូវលេខ ២៣០ មូលដ្ឋានសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលធ្វើឡើងកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤។
លោក ស៊ឹប សុផង់ អភិបាលរងទទួលបន្ទុកបរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈ នៃគណៈអភិបាលខណ្ឌទួលគោក បានឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាសណ្ដាប់ធ្នាប់នៅកំណាត់ផ្លូវលេខ ២៣០ នេះ កន្លងទៅ អាជ្ញាធរ បានចុះអប់រំណែនាំ និងចេញសេចក្ដីជូនដំណឹងជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែទោះជាយ៉ាងណា ក្រុមអ្នកលក់ដូរនៅផ្លូវលេខ ២៣០ មិនបានចូលរួមសហការជាមួយអាជ្ញាធរ និងមិនស្ដាប់ការណែនាំនោះឡើយ នៅតែបន្តលក់ដូររំលោភលើផ្លូវ បិទផ្លូវ ធ្វើឲ្យប៉ះពាល់បរិស្ថានអនាម័យសណ្ដាប់ធ្នាប់ជាខ្លាំង។
លោកអភិបាលរង បន្តឲ្យដឹងទៀតថា ការចុះរៀបចំកាលពីម្សិលមិញនេះ អាជ្ញាធរចុះដោយបង្ខំចិត្ត ព្រោះថាពេលអាជ្ញាធរយោគយល់ឲ្យលក់បណ្ដោះអាសន្ន ដោយរក្សាសណ្ដាប់ធ្នាប់អាចធ្វើដំណើរបាន តែក្រុមអាជីវករបែរជាលែងស្ដាប់គ្នា តាំងទំនិញលក់បិទផ្លូវតែម្ដង។ ដូច្នេះចុះរៀបចំនេះ គឺចុះចាត់វិធានការរដ្ឋបាល ដកហូតសម្ភារៈតាំងលក់លើផ្លូវ និងមិនអនុញ្ញាតឲ្យអាជីវករអ្នកប្រកបអាជីវកម្មលក់ដូរតាមបណ្ដោយផ្លូវលេខ ២៣០ នេះ បន្តលក់លើផ្លូវទៀតនោះទេ។ ករណីដែលក្រុមពួកគាត់នៅតែបន្តលក់នោះ អាជ្ញាធរ នឹងចាត់វិធានការតាមច្បាប់។
គួរបញ្ជាក់ផងដែរថា កន្លងទៅ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានអនុញ្ញាតឲ្យក្រុមអាជីវករដែលលក់ដូរនៅកំណាត់ផ្លូវលេខ ២៣០ លក់នាពេលយប់ ជាបណ្ដោះអាសន្ន ហើយនៅវេលាម៉ោង ៦ ព្រឹក បរិស្ថានអនាម័យ ត្រូវតែស្អាត ប៉ុន្តែពួកគាត់មិនស្ដាប់អាជ្ញាធរទេ គឺតាំងលក់ទាំងយប់ទាំងថ្ងៃ បិទផ្លូវស្ទើរទាំងស្រុងតែម្ដង៕
អត្ថបទ ៖ ម៉េង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ