Connect with us

ព័ត៌មានជាតិ

តែងតាំងលោក សន សុីផល ជាប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យ ជំនួសលោក ព្រឹមសាលី

បានផុស

នៅ

លោក សន សុីផល ត្រូវបានប្រកាសតែងតាំងប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យថ្មី ជំនួសលោក ព្រឹម សាលី ដែលត្រូវទទួលភារកិច្ចថ្មីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៨០៤ សហវ ប្រក អពដ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះមានការចូលរួមពីលោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយដ្ឋានពន្ធដារ មន្ត្រីអមដំណើរ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អង្គភាពទាំង៣ លោកប្រធាន អនុប្រធាន មន្ទីរ ស្ថាប័ន រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំសង្កាត់ ជាច្រើននាក់ផងដែរ។

លោក ព្រឹម សាលី បានអានរបាយការណ៍សង្ខេប ស្តីពីការដឹកនាំរបស់លោកអស់រយៈពេលជាង១០កន្លងមកថា
ជាង១០ឆ្នាំនេះ លោកមានស្នាដៃសម្រេចបានការប្រមូលពន្ធជូនរដ្ឋមានការកើនឡើងជារៀងរាល់ឆ្នាំ នេះជាស្នាដៃល្អមួយ និងជាគំរូល្អដល់មន្ត្រីរាជការទាំងអស់ លោកខិតខំបំពេញការងារ និងប្រមូលពន្ធចូលរដ្ឋបានច្រើនដើម្បីយកមកអភិវឌ្ឍន៍ប្រទេសជាតិក៏ដូចជាអភិវឌ្ឍន៍ ក្នុងខេត្តបន្ទាយមានជ័យនៅលើគ្រប់វិស័យផងដែរ។

លោក សន សុីផល ត្រូវបានប្រកាសតែងតាំងប្រធាសាខាពន្ធដាខេត្តបន្ទាយមានជ័យថ្មីរួចមក បានប្តេជ្ញាចិត្តថា លោកនឹងបន្តពង្រឹងការប្រមូលចំណូលពន្ធចូលរដ្ឋឲ្យបានល្អ ជាពិសេសនឹងបន្តចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីច្បាប់នៃកាតព្វកិច្ចពន្ធជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យការប្រមូលចំណូលពន្ធស្របទៅតាមគោលការរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសសាខាពន្ធខេត្តបន្ទាយមានជ័យ នឹងខិតខំបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យបានកាន់តែល្អប្រសើរថែមទៀតផងដែរ។

លោក អ៊ុំ រាត្រី បានធ្វើការវាយតម្លៃ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងាររបស់ប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យចាស់ ក្នុងនោះលោកធ្វើការលើកទឹកចិត្តដល់លោក ព្រឹម សាលី ដែលបានឡើងទៅបំរើការងារនៅក្រសួង។ លោកសង្ឃឹមយ៉ាងមុតម៉ាំថា ប្រធានសាខាពន្ធដាថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការល្អ​ និងរឹងមាំ ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការងារឲ្យបានល្អប្រសើរ ជាពិសេសត្រូវពង្រឹងកិច្ចសហការផ្ទៃក្នុងជាមួយមន្ត្រីក្រោមឱវាទ ដោយយកគំរូតាមលោកប្រធានចាស់។

ថ្លែងក្នុងពិធីនេះ លោក កែន សម្បត្តិ បានលើកឡើងថា ការប្រកាស និងផ្ទេរមុខតំណែងប្រធានសាខាពន្ធដារនេះ គឺមិនមែនជាការប្រកាសដកតំណែងនរណាម្នាក់នោះទេ តែជាយន្តការក្នុងការផ្លាស់ប្តូររបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងលើការប្រមូលចំណូលពន្ធជូនរដ្ឋ យកទៅប្រតិបត្តិការនៅតាមក្រសួងស្ថាប័ននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាបើកប្រាក់បៀវត្សន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ទាំងនេះសុទ្ធតែចេញពីចំណូលពន្ធ ដែលប្រើប្រាស់ប្រកបដោយនីតិវិធីច្បាស់លាស់ និងមានប្រសិទ្ធភាព។

លោកបានបន្តថា មកទល់ពេលនេះប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីច្បាប់ពន្ធដារ ធ្វើឲ្យការប្រមូលចំណូលពន្ធនៅតែមានសន្ទុះខ្លាំង ហើយលើសផែនការជាប់ជាប្រចាំ ហើយកត្តាដែលធ្វើឲ្យការប្រមូលចំណូលពន្ធមានការកើនឡើងជាប្រចាំ គឺបណ្តាលមកពីសន្តិភាពនយោបាយ ការគោរពសិទ្ធិមនុស្ស សន្តិសុខ និងសន្តិភាពក្នុងប្រទេស ធ្វើឲ្យអ្នកវិនិយោគក្រៅប្រទេសនិងក្នុងប្រទេស មានការចូលរួមបណ្ដាក់ទុនវិនិយោគ ធ្វើឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើច្រើន ដែលជាកត្តាជំរុញឲ្យការប្រមូលចំណូលពន្ធចូលរដ្ឋមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំជាលំដាប់៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២៤ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម