ព័ត៌មានជាតិ
ប្រជាពលរដ្ឋជាង៩០គ្រួសារ ស្នើសុំអាជ្ញាធររាជធានីជួយចុះបញ្ជីដីធ្លី ដោយកាត់ឆ្កៀលដីចេញអនុក្រឹត្យនៅតំបន់បឹងតាមោក
ប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធររាជធានីភ្នំពេញ ជួយចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនពួកគាត់ជាង ៩០ គ្រួសារដោយកាត់ឆ្កៀលដីចេញអនុក្រឹត្យនៅតំបន់បឹងតាមោក និងចេញប័ណ្ណកម្មសិទ្ធិក្នុងក្បាលដីសរុប ខណៈដែលមន្រ្តីភូមិបាលបានចុះវាស់វែងដីតាំងពីឆ្នាំ២០២៣ រហូតមកដល់ឆ្នាំ២០២៤ មានរយៈពេល ៩ ខែមកហើយ មិនបានផ្តល់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់។

ការស្នើសុំពីសំណាក់ប្រជាពលរដ្ឋនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ទី ១៦ ខែ ធ្នូ ឆ្នាំ២០២៤ ក្នុងពិធីបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកស្រី តិមា វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាតំណាងលោកឃួង ស្រេង អភិបាល នៃគណៈអភិបាល។

ក្រៅពីស្នើសុំខាងលើ ប្រជាពលរដ្ឋនៅបានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានជួយពន្លឿនការដាក់លូបង្ហើយឱ្យបានរួចរាល់ , ស្នើសុំឱ្យក្រុមហ៊ុនប្រមូលសំរាម ប្រមូលសំរាមឱ្យបានទៀងទាត់តាមវេលាកំណត់ ព្រោះសំរាមច្រើនគរទុកចោលច្រើនថ្ងៃ ហើយក្រុមអ្នករើសអេតចាយមកហែកថង់សំរាមរាយប៉ាយ, ស្នើសុំរដ្ឋាករទឹក ធ្វើការផ្លាស់ប្តូរពីឯកជន មករដ្ឋវិញ ព្រោះទឹកឯកជនមានភាពល្អក់កករ ពិបាកក្នុងការប្រើប្រាស់, ស្នើសុំដាក់លូ នៅក្នុងសង្កាត់ត្រពាំងក្រសាំង,
ស្នើសុំឱ្យមន្រ្តីសុរិយោដីធ្វើការងារឱ្យបានគ្រប់៧ថ្ងៃក្នុងមួយសប្តាហ៍ ព្រោះពេលប្រជាពលរដ្ឋទៅរកសេវារដ្ឋបាលធ្វើប្លង់កម្មសិទ្ធិដីធ្លី មិនបានជួបមន្រ្តីនោះទេ ព្រោះមន្រ្តីធ្វើការតែ៣-៤ថ្ងៃក្នុងមួយសប្តាហ៍។

លោកស្រី តិមា វិច្ឆិកាលបានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ មានសំណួរ សំណើនិងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋចំនួន៨នាក់ ស្មើនឹង១៦បញ្ហា និងសំណូមពរជាលាយលក្ខណ៍អក្សរចំនួន៥៣ច្បាប់ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញយក ទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេស ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមាន ភាពល្អប្រសើរ។

លោកម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា៖

១-រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប
២-គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ននៅក្នុងដំណើរការនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ គឺជាការផ្តល់ឱកាស ជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលារាជធានីភ្នំពេញ ជាមួយរដ្ឋបាលខណ្ឌ រដ្ឋបាល- សង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវ បទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍន៍រាជធានីភ្នំពេញ ប្រកបដោយ ចីរភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?