Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្តោះ​អាសន្ន​កំណាត់​ផ្លូវ​មហាវិថី​ព្រះនរោត្តម នាថ្ងៃទី១៧-១៨ ខែធ្នូ ខាងមុខនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​បញ្ចៀស

បានផុស

នៅ

ចាប់​ពី​ថ្ងៃ​ទី​១៧-១៨ ខែធ្នូ ឆ្នាំ​២០២៤​ខាង​មុខ​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច នឹង​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​លើ​កំណាត់​មហាវិថី​ព្រះនរោត្តម ត្រង់ចំណុចពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញនៅវិមាន៧មករា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បី​រៀបចំ​សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ ទិស​ដៅ​ការងារ​បន្ត​របស់​គណៈ​ចលនា​មហាជន​គណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ជូន​ដំណឹង​ របស់​រដ្ឋបាលរាជធានីភ្នំពេញ បាន​ឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ ទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៦:៣០នាទី នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀស​បាន​នូវ​ការ​កកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ចាប់​ពី​វេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុត​រយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើក​ឱ្យ​ធ្វើ​ចរាចរជាធម្មតាវិញ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ វិនាទី មុន

សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្តោះ​អាសន្ន​កំណាត់​ផ្លូវ​មហាវិថី​ព្រះនរោត្តម នាថ្ងៃទី១៧-១៨ ខែធ្នូ ខាងមុខនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​បញ្ចៀស

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះត្រួតពិនិត្យអាហារដ្ឋានក្នុងសាលារៀន និងណែនាំមិនឲ្យលក់នំចំណីណាដែលប៉ះពាល់សុខភាពសិស្ស

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីត​មន្រ្តីជាន់ខ្ពស់​បក្ស​ប្រឆាំង ៖ ការ​លើក​ពី​បញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត សម រង្ស៊ី គ្រាន់​តែ​លេស​បង្កើតព្រឹត្តិការណ៍​វាយប្រហាររាជរដ្ឋាភិបាល

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរសង្កាត់ច្រាំងចំរេះ២ ស្ថាបនាប្រព័ន្ធលូថ្មីដើម្បីបញ្ចៀសការជន់លិចប្រវែងជាង៤០០ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋជាង៩០គ្រួសារ ស្នើសុំអាជ្ញាធររាជធានីជួយចុះបញ្ជីដីធ្លី ដោយ​កាត់​ឆ្កៀល​ដី​ចេញ​អនុក្រឹត្យ​នៅតំបន់បឹងតាមោក

Sokha Hotels

ព័ត៌មានពេញនិយម