Connect with us

ព័ត៌មានជាតិ

មន្ទីរធនធានទឹកខេត្តតាកែវ ណែនាំឲ្យពលរដ្ឋធ្វើស្រូវប្រាំងត្រឹមមួយលើក ចៀសវាងបញ្ហាប្រឈមខ្វះទឹកស្រោចស្រព

បានផុស

នៅ

មន្ទីរធនធានទឹកខេត្តតាកែវ បានណែនាំឲ្យប្រជាកសិករដែលបង្កបង្កើនផលស្រូវប្រាំងនៅឆ្នាំនេះ គួរដាំដុះត្រឹមតែមួយលើក ដើម្បីចៀសវាងបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រពនារដូវប្រាំង។ ការណែនាំនេះ គឺដោយមើលឃើញពីបរិមាណទឹកភ្លៀងនៅឆ្នាំ២០២៤នេះ ទាបជាងឆ្នាំមុន និងកម្ពស់ទឹកទន្លេក៏ទាបជាងឆ្នាំមុនដែរ។ ជាមួយគ្នានេះ មន្ទីរធនធានទឹកខេត្តតាកែវ ក៏ធ្លាប់បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឱ្យរក្សាទឹក និងសន្សំសំចៃទឹកប្រើប្រាស់នារដូវប្រាំងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរបាយការណ៍របស់លោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ គោរពជូនរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៦ធ្នូ បានឲ្យដឹងថា តាមផែនការនៅឆ្នាំ២០២៤-២០២៥ ខេត្តតាកែវគ្រោងដាំដុះស្រូវប្រាំងចំនួន៨ម៉ឺនហិកតា គិតមកដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អនុវត្តបានចំនួន ៤៨.៦២៦ហិកតា ស្មើនឹង៦២%នៃផែនការ។

របាយការណ៍ដដែលបញ្ជាក់ថា ខេត្តតាកែវមានប្រព័ន្ធធារាសាស្ត្រចំនួន ១៣០ ប្រព័ន្ធ ក្នុងនោះប្រព័ន្ធធារាសាស្ត្រមានលទ្ធភាពស្រោចស្រពស្រូវរដូវប្រាំងឆ្នាំ២០២៤-២០២៥ ចំនួន ៥៨ប្រព័ន្ធ លើផ្ទៃដីចំនួន ៨៣.៥៥០ ហិកតា (ស្រូវប្រាំងលើកទី១ ឬប្រាំងបណ្តេញទឹក) ចំនួន ៦៤ប្រព័ន្ធ ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងចំនួន៨ប្រព័ន្ធមិនមានលទ្ធភាពរក្សាទឹក៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

ពលរដ្ឋ ៥ឃុំ ក្នុងមូលដ្ឋានស្រុកបាទី នាំគ្នាតវ៉ាបិទផ្លូវជាតិលេខ២ ឲ្យអាជ្ញាធរបើកទឹកដើម្បីស្រោចស្រពស្រូវប្រាំង

ចរាចរណ៍៧ នាទីutes មុន

រថយន្តស៊េរីទំនើប បើកដល់ផ្លូវបំបែកជាបួន ជ្រុលបុកម៉ូតូ និងកង់បីឥណ្ឌា របួសធ្ងន់ម្នាក់

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

សង្គ្រាម និងជម្លោះសំខាន់ៗក្នុងអំឡុងអាណត្តិរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា២ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

Sokha Hotels

ព័ត៌មានពេញនិយម