ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ណែនាំឱ្យរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទតាមផ្លូវសាធារណៈ
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានជម្រាបទៅលោកអភិបាលក្រុង ស្រុក នូវការណែនាំ៣ចំណុច ដើម្បីរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទតាមផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

បើតាមលិខិតរបស់រដ្ឋបាលបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ការរុះរើនេះធ្វើឡើង ដើម្បីធានាឱ្យមានសណ្តាប់ធ្នាប់ល្អ ចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង កាត់បន្ថយអំពើហិង្សា និងគ្រោះថ្នាក់បង្កដោយគ្រឿងស្រវឹង ជាពិសេសលើកកម្ពស់ រក្សាភាពថ្លៃថ្នូរ និងរក្សាសោភណភាពខេត្តស្វាយរៀង។ លោក ប៉េង ពោធិ៍សា ក៏បានណែនាំចំណុចសំខាន់៣ ដូចខាងក្រោម៖
ចំណុចទី១ ត្រូវចាត់វិធានការរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមដងផ្លូវសាធារណៈ ដោយចាប់អនុវត្តពីថ្ងៃជូនដំណឹងនេះតទៅ។ ទី២ ចំពោះផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមហាង ភោជនីយដ្ឋាន អាហារដ្ឋាន និងតូបលក់ដូរនានា ជាកម្មសិទ្ធិរបស់ឯកជន ត្រូវបានលើកលែងដើម្បីសម្រួលដល់ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ ត្រូវណែនាំឱ្យមានការរៀបចំឱ្យបានត្រឹមត្រូវ សមរម្យ ចៀសវាងការប្រើប្រាស់ចំណីផ្លូវសាធារណៈជាការតាំងបង្ហាញ។ ចំណុចទី៣ ត្រូវជំរុញការផ្សព្វផ្សាយពីការអភិវឌ្ឍ និងតំបន់ទេសចរណ៍នានានៅតាមដងផ្លូវសាធារណៈ។

ជាមួយគ្នានេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានស្នើឱ្យលោកអភិបាលក្រុង ស្រុក ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារណីទទួលខុសត្រូវខ្ពស់៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ