Connect with us

ព័ត៌មានជាតិ

គណៈចលនាមហាជន ៖ «គណបក្សប្រជាជន មានឫសគល់ពីប្រជាជន នៅជាមួយប្រជាជន និងដើម្បីប្រជាជន» ជាកត្តាចាំបាច់បំផុតត្រូវបន្តអនុវត្តជារៀងរហូត

បានផុស

នៅ

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស និង​ជា​ប្រធាន​គណៈ​ប្រចាំការ​គណៈ​អចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​កណ្តាល គណៈ​ចលនា​មហាជន បាន​ថ្លែង​ថា «គណបក្ស​ប្រជាជន​មាន​ឫសគល់​ពី​ប្រជាជន នៅ​ជាមួយ​ប្រជាជន និង​ដើម្បី​ប្រជាជន​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ថ្លែង​បែបនេះ​ ខណៈ​អញ្ជើញ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពេល​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៤ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្តសម្រាប់​ឆ្នាំ ២០២៥ នៅវិមាន ​៧​ មករា រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​អង្គារ ២ ​រោច ខែ​មិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ ២០២៤។

ក្នុង​ពិធី​បើក​សន្និបាត​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន បាន​រៀបចំឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស និង​ជាប្រធាន​គណៈ​ប្រចាំការ​គណៈ​អចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​កណ្តាល និង សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល ព្រមទាំង​សមាជិក-សមាជិកា​គ្រប់​ជាន់ថ្នាក់​មកពី​ទូទាំងប្រទេស​ចូលរួម​យ៉ាង​ច្រើន​ផង​ដែរ។

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​ផ្ដល់នូវ​អនុសាសន៍​ល្អៗ​ ដើម្បី​បន្តការងារ​ចុះជួយ​ដោះស្រាយ​ទុក្ខលំបាក​ពលរដ្ឋ​រង​ផលប៉ះពាល់ និង​ការ​ធ្វើសកម្មភាព​សប្បុរសធម៌​នានា​មាន​សារៈសំខាន់​ណាស់ដែល​បានបង្ហាញ​អំពី​សាមគ្គីភាព និង​ការយកចិត្តទុកដាក់​លើ​ពលរដ្ឋ​ក្នុងពេល​ជួប​គ្រា​លំបាក ស្របតាម​ស្មារតី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​តែម្ដង។

ក្នុង​អត្ថន័យ​រួម​របស់​សន្និបាត​នា​ឱកាស​នេះ សំដៅ​ជំរុញ ​និង​បន្ត​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិ​បំផុត​តាម​ទិសដៅ​ជា​យុទ្ធសាស្ត្រ​ដែលមាន​អត្ថប្រយោជន៍​ដ៏​សំខាន់​ គឺ ​«​គណបក្ស​ប្រជាជន​មាន​ឫសគល់​ពី​ប្រជាជន នៅ​ជាមួយ​ប្រជាជន និង​ដើម្បី​ប្រជាជន» ជា​កត្តា​ចាំបាច់​បំផុត​ដែល​ត្រូវ​បន្ត​អនុវត្ត​ជា​រៀង​រហូត ដើម្បី​បម្រើ​ប្រជាជន និង​សង្គមជាតិ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍២ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៤ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៤ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៦ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម