ព័ត៌មានជាតិ
បញ្ហារុស្ស៊ី-អ៊ុយក្រែន៖ សម្ដេច ហ៊ុន សែន នៅតែប្រាប់អ៊ុយក្រែន ថា មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានឡើយ
ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គប្បីរិះរកមធ្យោបាយចរចាដោយសន្តិវិធី ជាជាងការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ ពោលគឺមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានឡើយ។

ក្នុងឱកាសទទួលជួបជាមួយឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយចំពោះសោកនាដកម្ម និងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ដែលបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន រយៈកាល ៣ឆ្នាំកន្លងទៅនេះ។ ក្នុងនាមកម្ពុជា ជាប្រទេសដែលបានស្គាល់ច្បាស់ពីផលលំបាក ទុក្ខវេទនា និងរសជាតិសង្រ្គាមពីអតីតកាល សម្ដេចតេជោ បានគូសបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ថា «សង្គ្រាមមិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ»។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចែករំលែកបទពិសោធ និងទស្សនៈរបស់សម្ដេចទៅកាន់ឯកអគ្គរដ្ឋទូតអ៊ុយក្រែនផងដែរ ដោយផ្ដោតលើអភិក្រម យុទ្ធសាស្ត្រគ្រប់គ្រងស្ថានការណ៍សង្គ្រាម និងយុទ្ធសាស្ត្រនៃកិច្ចការចរចាស្វែងរកសន្តិភាព ដោយគូសបញ្ជាក់ថា រាល់ការចរចាសន្តិភាព ដែលទទួលបានជោគជ័យត្រូវតែមានការចូលរួមពីភាគីជម្លោះពាក់ព័ន្ធ ហើយត្រូវចាប់ពីតូចទៅធំ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់អ្នកការទូតអ៊ុយក្រែនពីការលះបង់អំណាចរបស់សម្ដេចនាពេលនេះ ខណៈសម្តេចនៅមានកម្លាំង និងមានប្រជាប្រិយភាពខ្ពស់បំផុត ក៏ប៉ុន្តែ សម្ដេចសុខចិត្តលះបង់អំណាច និងបានទុកឱកាសអ្នកជំនាន់ក្រោយដឹកនាំបន្ត ដើម្បីប្តូរនឹងសុខសន្តិភាព និងស្ថិរភាព រយៈពេលវែងសម្រាប់កម្ពុជា។
តាមរយៈជំនួបនេះ លោក អូឡេកសាន់ឌឺ ហ្កាម៉ាន (Oleksandr Gaman) ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានថ្លែងអំណរគុណកម្ពុជា ពិសេសសម្តេចតេជោ ដែលកន្លងមក បានបង្ហាញគោលជំហរជ្រើសយកច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពានរុស្ស៊ី និងសមានចិត្តចំពោះប្រទេសអ៊ុយក្រែនតាមរយៈការគាំទ្រនានាជាបន្តបន្ទាប់ ជាពិសេសថ្មីៗនេះ កម្ពុជាបានជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនជាច្រើនលើក។
ភ្ជាប់នឹងបញ្ហាមីនដោយសារសង្គ្រាមនេះ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា អ៊ុយក្រែនអាចនឹងប្រើពេលប្រមាណ ១០០ ឆ្នាំ ក្នុងការងារបោសសម្អាតមីនទូទាំងប្រទេស ប្រសិនបើគ្មានការចូលរួមគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំងភាគីកម្ពុជា។

ឆ្លើយតបទៅកាន់ភាគីអ៊ុយក្រែន សម្តេចតេជោ បានបញ្ជក់ថា កម្ពុជាយល់ច្បាស់ពីសង្គ្រាម ហើយវាមិនមែនជាការចៃដន្យនោះទេ ដែលកម្ពុជាជ្រើសយកការគោរពតាមច្បាប់អន្តរជាតិ ដើម្បីរក្សាបានសុខសន្តិភាព ហើយជំហរនេះកម្ពុជា នឹងមិនផ្លាស់ប្តូរនោះឡើយ។ សម្តេចតេជោ បន្តថា កម្ពុជា នឹងបន្តយន្តការគាំទ្រ និងបណ្តុះបណ្តាលអ្នកដោះមីន ដោយសហការជាមួយប្រទេសជប៉ុន។
ជាការចាប់អារម្មណ៍ តបតាមការអញ្ជើញរបស់ប្រធានាធិបតី និងប្រធានរដ្ឋសភាអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន ក៏ បានទទួលយកសំណើអញ្ជើញទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងពេលវេលាសមស្របណាមួយ នាពេលខាងមុខ បន្ទាប់ពីសម្តេចតេជោ ធ្លាប់បានទៅទស្សនកិច្ចនៅទីក្រុងគៀវ រួចម្តងមកហើយ កាលពីឆ្នាំ១៩៨១៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?