ព័ត៌មានជាតិ
ប្រមុខការពារជាតិកម្ពុជា នឹងធ្វើទស្សនកិច្ចនៅវៀតណាម៤ថ្ងៃ ដើម្បីចូលរួមពិព័រណ៍ការពារជាតិ អន្តរជាតិវៀតណាមឆ្នាំ២០២៤
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា នឹងបំពេញទស្សនកិច្ចនៅវៀតណាមរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ការពារជាតិ អន្តរជាតិវៀតណាមឆ្នាំ២០២៤ និងចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍ថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម លើកទី៨០។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ នេះ។

ក្រសួងការពារជាតិវៀតណាម បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទទៅចូលរួម។

ក្នុងឱកាសនៃការចូលរួមកម្មវិធីដ៏មានសារៈសំខាន់ខាងលើ លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏គ្រោងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រសួងការពារប្រទេសវៀតណាម។

ទន្ទឹមនឹងនោះ លោក ឧបនាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារជាមួយបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីបណ្តា ប្រទេសមួយចំនួនទៀត ដែលនឹងអញ្ជើញចូលរួមកម្មវិធីទាំងពីរខាងលើ ក្នុងន័យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ការពារជាតិទ្វេភាគីបន្ថែមទៀត។

តាមក្រសួងការពារជាតិកម្ពុជា ដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងបញ្ជាក់ជាថ្មីម្តងទៀត នូវ ចំណងមិត្តភាព សាមគ្គីភាព ដ៏យូរអង្វែង និងការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពប្រជាជនវៀតណាម សំដៅបង្កើន និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងគ្នានិងគ្នា ឱ្យកាន់តែស៊ី ជម្រៅរឹងមាំបន្ថែមទៀត ស្របគ្នានេះដែរ ក៏ចូលរួមការពារថែរក្សានូវសន្តិសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាបន្ន សម្រាប់តំបន់ និងសកលលោកទាំងមូល៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?