ព័ត៌មានជាតិ
ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន
ជាថ្មីម្ដងទៀត ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន។

ការអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ឱ្យទៅបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន នេះ ត្រូវបានលោក អូឡេកសាន់ឌឺ ហ្កាម៉ាន ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម យកមកជម្រាបជូនសម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងជំនួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយទូតអ៊ុយក្រែន បានសរសេរថា៖«ឆ្លៀតក្នុងជំនួបនេះ ឯកឧត្តម(អូឡេកសាន់ឌឺ ហ្កាម៉ាន) សូមពាំនាំការអញ្ជើញរបស់ ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមប្រធានរដ្ឋសភាអ៊ុយក្រែន ចំពោះសម្តេចតេជោ ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បន្ទាប់ពីសម្តេចបានអញ្ជើញទៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨១។»។

ជាការឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធភា បានទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែន ប៉ុន្តែរងចាំពេលវេលាសមស្របនាពេលខាងមុខសិន។

សូមរម្លឹកថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ តាមរយៈជំនួបតាមខ្សែទូរស័ព្ទ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ធ្លាប់បានអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្ត្រី ឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនម្ដងរួចមកហើយ។ កាលណោះ សម្ដេចតេជោ បានទទួលយកសំណើរអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងពេលវេលាសមស្រប។

ក្រោយមក នៅថ្ងៃទី២៨ ខែឧសភា តាមរយៈកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ប្រធានរដ្ឋសភាអ៊ុយក្រែន លោក រូស្លាន ស្តេហ្វានឈុក បានអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បំពេញទស្សកិច្ចនៅអ៊ុយក្រែន។ ជាការឆ្លើយតប សម្ដេចតេជោ ឆ្លើយថានឹងផ្តល់ចម្លើយអំពីដំណើរទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងពេលសមស្របណាមួយ។

គួរឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញទៅកាន់ប្រទេសអ៊ុយក្រែនម្ដងរួចមកហើយ កាលពីឆ្នាំ១៩៨១។
នៅចុងបញ្ចប់ នៃជំនួបជាមួយទូតអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើការសួរសុខទុក្ខរបស់សម្តេចជូន ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង ប្រធានសភាអ៊ុយក្រែនផងដែរ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល