Connect with us

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី៖ ពលរដ្ឋរអ៊ូពិបាកធ្វើដំណើរព្រោះផ្លូវខូចច្រើនក្នុងក្រុងសែនមនោរម្យ មន្រ្តីថា នឹងជួសជុលតែមិនច្បាស់ថ្ងៃណា

បានផុស

នៅ

ផ្លូវក្នុងសង្កាត់មួយចំនួនក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរងការខូចខាតជាច្រើនកន្លែងដែលប្រជាពលរដ្ឋធ្វើដំណើឆ្លងកាត់ត្រង់ចំណុចទាំងនោះ តែងតែរអ៊ូរទាំជារៀងរាល់ថ្ងៃ។ ម​ន្រ្តីជំនាញបានចុះទៅត្រួតពិនិត្យរួចហើយ និងបានរៀបចំផែនការធ្វើការជួសជុលឡើងវិញ ប៉ុន្តែ មិនទាន់ដឹងច្បាស់ថា នឹងធ្វើការជួសជុលនៅណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងក្រុងសែនមនោរម្យបានឲ្យដឹងថា ផ្លូវដែលរងការខូតខាតខ្លាំងនោះ គឺត្រង់ចំណុចផ្លូវបំបែកទឹក​ធ្លាក់​ដំណាក់ស្តេចឆ្ពោះមកមុខមន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត ដែលមានប្រវែងប្រហែលជាង១ពាន់ម៉ែត្រស្ថិតក្នុងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ។ លោកបន្តថា តំបន់ផ្សេងទៀត ក៏មានផងដែ គឺត្រង់ចំណុចផ្លូវបំបែកផ្លូវក្រវ៉ាត់ក្រុងមុខរមណីយដ្ឋានចម្ការកាហ្វេ និងតំបន់ផ្សេងទៀតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋរូបនេះ បានបន្ថែមថា លោកតែងតែធ្វើដំណើរនៅលើដងផ្លូវត្រង់ចំណុចខាងលើ ដោយមានការពិបាកពេលធ្វើដំណើម្តងៗ។ រីឯ ប្រជាពលរដ្ឋដទៃទៀត ក៏មានពិបាកក្នុងកាធ្វើដំណើរដែរ ហើយប្រឈមនឹងហានិភ័យនឹងការធ្វើដំណើរឆ្លងកាត់ចំណុចផ្លូវទាំងនោះ និងខ្លះទៀតជួបគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។

ដោយឡែក ប្រជាពលរដ្ឋ២នាក់ផ្សេងទៀតដែលរស់នៅភូមិពូត្រំ សង្កាត់រមនា ដែលបានយកផ្លូវនេះ ជាមធ្យោបាយធ្វើដំណើរពីផ្ទះចូលមកក្រុងសែនមនោរម្យផងដែរនោះ ក៏បានឱ្យដឹងដូចគ្នាថា លោកឧស្សាហ៍ឆ្លងកាត់ផ្លូវចំណុចខាងលើនេះសឹងជារៀងរាល់ថ្ងៃហើយលោកជួបការពិបាកក្នុងការធ្វើដំណើរឲ្យតែមកដល់ចំណុចខាងលើនេះ ជាពិសេស ធ្វើដំណើរនៅពេលយប់ គឺមានការលំបាកខ្លាំងណាស់។ លោកថា កន្លែងខ្លះមានជង្ហុកធំៗដែលធ្វើឲ្យមានការព្រួយបារម្ភពេលធ្វើដំណើរពេលដឹកកូនតូចទៅសាលារៀនម្តងៗ។

ចំពោះការរអ៊ូរទាំរបស់ប្រជាពលរដ្ឋចំពោះស្ថានភាពផ្លូវទាំងនេះ លោក នាង វណ្ណៈ ប្រធានរដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថា ខេត្តទទួលស្គាល់ផ្លូវទាំងនោះ ពិតជាមានការខូចខាតមែន។ លោកបន្តថា កន្លងមកដោយការណែនាំពីលោកអភិបាលខេត្ត ក៏ដូចជាក្រុង សង្កាត់ និងមន្ត្រីជំនាញសាធារណការនិងដឹកជញ្ជូន គឺអាជ្ញាធរខេត្តបានទៅត្រួតពិនិត្យផ្លូវឆ្ពោះទៅដំណាក់ស្តេចនេះរួចរាល់ហើយ ហើយខេត្តក៏បានរៀបចំផែនការជួសជុលស្ថាបនាឡើងវិញដែរ ប៉ុន្តែបច្ចុប្បន្ន លោកមិនទាន់ដឹងទាថា ការជួសជុលស្ថាបនាផ្លូវនោះ នឹងធ្វើឡើងនៅពេលវេលាណាឲ្យពិតប្រាកដនៅឡើយទេ៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម