Connect with us

ព័ត៌មានជាតិ

ប.ស.ស បង្ហាញ QR Code សម្រាប់សមាជិកស្គែនស្វែងរកអាសយដ្ឋានមន្ទីរពេទ្យដៃគូ ប.ស.ស នៅទូទាំងប្រទេស

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស) បានឱ្យដឹងថា ឥឡូវនេះ សមាជិក ប​.​ស​.​ស ទាំងអស់ ដែល​ត្រូវ​ប្រើប្រាស់​សេវា ប​.​ស​.​ស អាច​ស្វែងរក​អាសយដ្ឋាន​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស នៅ​ជិត​បំផុត តាមរយៈ​ការ​ស្គែន QR Code ឬ​តាមរយៈ​ដំណ​ភ្ជាប់​នេះ «📍 មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស​. (https://nssf.info/?page_id=1369)» ដើម្បី​ស្វែងរក​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស ទាំងអស់ នៅ​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ត្រឹម​ឆ្នាំ​ ២០២៣ ​ប​.​ស​.​ស បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មូលដ្ឋាន​សុខាភិបាល​សរុប​ចំនួន ១ ៥៣០ មូលដ្ឋាន​សុខាភិបាល នៅ​ទូទាំង​ប្រទេស ក្នុងនោះ មូលដ្ឋាន​សុខាភិបាល​សាធារណៈ (មន្ទីរពេទ្យ​រដ្ឋ​) មាន​ចំនួន ១ ៣៩៥ និង​មូលដ្ឋាន​សុខាភិបាល​ឯកជន(​មន្ទីរពេទ្យ​ឯកជន​)មាន​ចំនួន ១៣៥។

ជាមួយ​គ្នា​នេះ​ដែរ ប​.​ស​.​ស បាន​ណែនាំ​ដល់​សមាជិក ប​.​ស​.​ស អាច​ប្ដឹង​បុគ្គលិក ឬ មន្ទីរពេទ្យ​ដៃគូ​ណាមួយ​បាន​តាមរយៈ​ប្រអប់​អនាមិក​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន ក្នុង​ករណី​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ពេល​ទៅ​ទទួល​សេវា​ដូចជា​ករណី​តម្រូវ​ឱ្យ​បង់​តម្លៃ​សេវា​បន្ថែម​លើ​ការ​ព្យាបាល​ដែល​ជាក់ស្តែង​ជា​បន្ទុក​របស់​ ប​.​ស​.​ស ការ​ទារ​សគុណ​ពី​សមាជិក ប​.​ស​.​ស ចំពោះ​ការប្រើប្រាស់​ប័ណ្ណសមាជិក​ ប​.​ស​.​ស ​ដោយ​មន្ត្រី​ ឬ​ បុគ្គលិក​ ប​.​ស​.​ស ឬ ​បុគ្គលិក​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស។ ការ​ទទួល​បាន​ឱសថ​មិន​គ្រប់​ចំនួន​តាម​វេជ្ជបញ្ជា ការ​បើក​ឱសថ​ឱ្យ​សមាជិក ប​.​ស​.​ស ដោយ​មិន​ឆ្លងកាត់​ការ​ពិគ្រោះ​ជំងឺ ការ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​រៀងរាល់​ពេល​ពិនិត្យ​ផ្ទៃពោះ ឬ ពេល​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​ដល់​កូន ការ​មិន​បាន​ទៅ​ប្រើប្រាស់​សេវា​សុខាភិបាល​នៅ​មូលដ្ឋាន​ជា​ដៃ​គូ ប​.​ស​.​ស ប៉ុន្តែ​បែរជា​មាន​ទិន្នន័យ​ប្រើប្រាស់​សេវា​ក្នុង​ប្រព័ន្ធ ប​.​ស​.​ស ករណី​សង្ស័យ​អំពី​ការ​ឃុបឃិត​គ្នា​រវាង​បុគ្គលិក​សុខាភិបាល និង​សមាជិក ប​.​ស​.​ស ដែល​រៀបចំ​ឯកសារ​មិន​ពិត​ក្នុង​គោលបំណង​កេង​ចំណេញ​អត្ថប្រយោជន៍​ណាមួយ​របស់ ប​.​ស​.​ស។

បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​កែលម្អ និង​ពង្រឹង​ប្រសិទ្ធភាព នៃ​ការ​ផ្តល់​សេវា ប​.​ស​.​ស និង​លើក​កម្ពស់​ការ​ផ្តល់​សេវា​តាម​មូលដ្ឋាន​សេវា​សុខាភិបាល​ដៃគូ ប​.​ស​.​ស ដើម្បី​តម្លាភាព គណនេយ្យ​ភាព និង​និរន្តរភាព នៃ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ដែល​ជា​ឧត្ដម​ប្រយោជន៍​រួម​ទាំងអស់​គ្នា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម