ព័ត៌មានជាតិ
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
លោកស្រី ប្រៃហ្គេត អែល វ៉កឃឺរ ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានស្នើសុំឱ្យសម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធកម្ពុជាក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ក្នុងខណៈដែលសង្រ្គាមកំពុងឆាបឆេះនៅតំបន់នានាលើពិភពលោក ។

លោកស្រីភារធារីស្ដីទី នៃស្ថានទូតអាមេរិក ស្នើដូច្នេះ ក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅទីតាំងវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះ។

ជាការឆ្លើយតប សម្ដេចតេជោ ចែករំលែកបទពិសោធដែលជាធាតុចូលសំខាន់ក្នុងការដោះស្រាយវិវាទតំបន់ដែលកំពុងកើតឡើងជូនដល់លោកស្រីភារធារីស្ដីទីស្ថានទូតអាមេរិកប្រចាំកម្ពុជា ដោយ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាតែងតែអនុវត្តគោលការណ៍ច្បាប់អន្តរជាតិ និង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោកស្រី Bridgette L. Walker បានសម្តែងនូវការគាំទ្រប្រសាសន៍សម្តេចតេជោ និងប្តេជ្ញារៀនសូត្រអំពីបទពិសោធន៍នាពេលកន្លងមក។លោកជំទាវ បានសម្តែងនូវក្តីសង្ឃឹមថា កិច្ចសហការដោយស្មោះត្រង់រវាងគ្នា និងបើកចំហដល់ការស្វែងរកផ្លូវថ្មីៗបន្ថែមទៀត ដើម្បីបង្កើនវឌ្ឍនភាពសេដ្ឋកិច្ច។

សូមរម្លឹកថា ក្រោកម្ពុជាធ្លាប់ជួបប្រទះបញ្ហាជម្លោះបែកបាក់ទឹកដី បាត់បង់ឯកភាពភាពជាតិជាង៥០០ឆ្នាំ។ កម្ពុជាទើបរកឃើញសន្ដិភាពពេញលេញ មានរដ្ឋាភិបាលតែមួយឡើងវិញនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។ សម្ដេចតេជោ ហ៊ុន សែន បានស្វែងរកសន្តិភាពជូនប្រជាជន និងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនដូចបច្ចុប្បន្ន។

កន្លងមកសម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានចែករំលែកបទពិសោធន៍ជាច្រើនជុំវិញដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាជូនភាគីជាមិត្តជាច្រើនរាប់មិនអស់។ ក្នុងពេលជួបជាមួយមេដឹកនាំបណ្ដាប្រទេសដែលកំពុងមានវិបត្តិសង្គ្រាមទាំងជួបផ្ទាល់ និងជួបតាមប្រព័ន្ធវីដេអូ ឬខ្សែទូរស័ព្ទ សម្ដេចតេជោ តែងតែប្រាប់មេដឹកនាំទាំងនោះអំពីបទពិសោធណ៍ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងតែងតែអះអាងថា មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ។
កាលពីខែកញ្ញ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានធ្វើបាឋកថានៅស្ដីពីការរំដោះប្រទេសជាតិចេញពីភ្នក់ភ្លើងសង្គ្រាម ជូនដល់សាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ក្នុងប្រទេសកូរ៉េខាងត្បូង៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល