ព័ត៌មានជាតិ
ពលករជាង១ពាន់នាក់ត្រូវអាជ្ញាធរខេត្តបាត់ដំបងបញ្ជូនទៅកាន់រាជធានីខេត្តផ្សេងៗត្រឹមរយៈពេល១០ថ្ងៃ
រយៈពេល១០ថ្ងៃនេះមានពលករខ្មែរប្រមាណជាង១ពាន់នាក់ហើយត្រូវបានអាជ្ញាធរខេត្តបាត់ដំបងបញ្ជូនទៅកាន់រាជធានីខេត្តផ្សេងៗ ខណៈខេត្តទទួលពលករមកវិញពីតាមបណ្តាខេត្តជាប់ព្រំដែនផ្សេងៗប្រមាណជាង២ពាន់នាក់ផងដែរ។

លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរខេត្តបាត់ដំបងបានបញ្ជួនពលករជាង ១,០០០នាក់ ទៅរាជធានីខេត្តផ្សេងៗ និងមានពលករជាង ២,០០០នាក់ដែលមានលំនៅដ្ឋានក្នុងខេត្តបាត់ដំបង ត្រូវបានបញ្ជូនពីបណ្ដាខេត្តជាប់ព្រំដែន ខណៈបច្ចុប្បន្នមានពលករកំពុងធ្វើចត្តាឡីស័កក្នុងខេត្តមានចំនួន ២,៣១៥នាក់។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្តបានស្នើឲ្យរដ្ឋបាលស្រុក ចំនួន២ថ្មគោល និងស្រុកបវេលត្រូវរៀបចំបន្ថែមមណ្ឌលចត្តាឡីស័ក សម្រាប់ពលករខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃ។

ថ្លែងក្នុងឱកាសចុះពិនិត្យស្ថានភាពទូទៅ និងគ្រប់គ្រងពលករតាមមណ្ឌលចត្តាឡីស័ក នៅតាមបណ្តាស្រុកមួយចំនួននៅរសៀលថ្ងៃទី១៥មីនា លោកបានមានប្រសាសន៍ថាការស្នើឲ្យស្រុកទាំងពីរខាងលើរៀបចំមណ្ឌលចត្តាឡិស័កបន្ថែមទៀតនេះដោយសង្កេតឃើញថាចំនួនពលករច្រើនមកពីប្រទេសថៃមានចំនួនច្រើន។ដូចនេះស្រុកទាំងពីរខាងលើត្រូវរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ពលករវិលត្រឡប់ពីប្រទេសថៃវិញ។
លោកបានបន្ថែមថា ការរៀបចំមណ្ឌលចត្តាឡីស័ក ក៏ត្រូវមានរៀបចំនូវបង្គន់អនាម័យឲ្យបានត្រឹមត្រូវ ក៏ដូចជាកន្លែងងូតទឹក ភ្លើងអគ្គីសនី និងផ្ដល់របបអាហារឲ្យបានគ្រប់គ្នា រួមទាំងត្រូវរឹតបន្តឹងការធ្វើចត្តាឡីស័ករបស់ពលករ និងផ្សព្វផ្សាយអប់រំពីវិធានទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ពួកគេឲ្យបានយល់ដឹងច្បាស់ ព្រមទាំងច្បាប់ស្តីពីកូវីដ១៩ និងអនុក្រឹតរបស់រាជរដ្ឋាភិបាល។
លោកអភិបាលខេត្តបានបញ្ជាក់ថា ស្រុកជាប់ជាយដែន រួមមានស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន ចាប់ផ្ដើមមានសភាពធូរស្រាល ប៉ុន្តែស្រុកមួយចំនួននៅខាងក្នុង មានកំណើនពលករច្រើន ពិសេសនៅមុនរដូវបុណ្យចូលឆ្នាំនេះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត