Connect with us

ព័ត៌មានជាតិ

IMF បន្តជួយកម្ពុជាឱ្យរក្សាបានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ

បានផុស

នៅ

នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Krishna Srinivasan បានលើកឡើងថាស្ថាប័នរបស់លោកនឹងបន្តជួយកម្ពុជាឱ្យរក្សាបាននូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ដែលជា​កិច្ចការគាំទ្រមួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងពេលដែលកម្ពុជាកំពុងជំរុញកំណើនសេដ្ឋកិច្ច​ខ្លួនឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Krishna បានលើកឡើងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព ដោយបានវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវវកំណើនសេដ្ឋកិច្ចខ្ពស់​ របស់កម្ពុជាប្រកបដោយភាពធន់។

លោកក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន IMF ជាមួយនឹងក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ​ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ការឆ្លើយតបសម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ស្ថាប័ន IMF ក្នុងការគាំទ្រ​ និងចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ សម្ដេចស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF នៅក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយន្តការ និងការកែទម្រង់ចាំបាច់នានា​ សំដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីធានាបរិយាកាសប្រកួតប្រជែង, ភាពធន់នៃខ្សែច្រវាក់ផ្តត់ផ្គង់ក្នុងស្រុក, ការបណ្ដុះបណ្ដាលកម្លាំងពលកម្មប្រកបដោយជំនាញវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យា, យានយន្ត និងបច្ចេកទេសខ្ពស់ ក្នុងន័យតម្រង់ទិសដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុង និងក្រៅប្រទេស។

ជាមួយគ្នានេះ, រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ, វិធានការ និងកញ្ចប់លើកទឹកចិត្តចាំបាច់ ដើម្បីធានាក្នុងការផ្ដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា តាមរយៈការធានាឱ្យបាននូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងខ្ពស់។

គួរឱ្យដឹងដែរថា IMF គឺជាអង្គការពិភពលោកដែលធ្វើការដើម្បីសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាព និងវិបុលភាពសម្រាប់ប្រទេសសមាជិកទាំង១៩១របស់ខ្លួន។ ការងាររបស់ IMF គឺគាំទ្រគោលនយោបាយសេដ្ឋកិច្ចដែលលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការរូបិយវត្ថុ ដែលមានសារៈសំខាន់ក្នុងការបង្កើនផលិតភាព ការបង្កើតការងារ និងសុខុមាលភាពសេដ្ឋកិច្ច។ ប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃអង្គការអន្តរជាតិនេះ​នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៦៩៕

ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម៨ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១១ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ២២ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព៣៣ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

Sokha Hotels

ព័ត៌មានពេញនិយម