Connect with us

ព័ត៌មានជាតិ

ជិះ​ទូក​អ្នក​នេសាទ​ពី​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​ចំណាយ​ពេល​តែ ២០ទៅ ៣០នាទីអាច មកកម្សាន្តព្រៃកោងកាង តាម​សហគមន៍

បានផុស

នៅ

កំពត ៖ នៅ​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤នេះលោក កើត ម៉ាត់ត្រហេត មន្ត្រី​គ្រប់គ្រង​ថ្នាក់​តំបន់​ឆ្នេរ​បាន​ឱ្យ​ដឹង​ថា​ អ្នក​ទេសចរណ៍កាន់តែងាយស្រួល​សម្រាប់​អ្នក​ទេសចរណ៍អាចជិះទូក​ប្រជា​សហគមន៍​នេសាទ ពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត កម្សាន្តតាមព្រៃកោងកាង និងទស្សនាសកម្មភាព​នេសាទ​របស់អ្នកនេសាទ តាមបណ្តាសហគមន៍នេសាទនានានៅខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ធ្វើ​ដំណើរ​ពី​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត មក​កម្សាន្ត​លេង​នៅទី​តាំង​សហគមន៍ អ្នកទេសចរប្រើពេលតែ២០ ទៅ ៣០នាទីប៉ុណ្ណោះ។

លោក កើត ម៉ាត់ត្រហេត មន្រ្តី​គ្រប់គ្រង​គម្រោងថ្នាក់តំបន់ឆ្នេររបស់អង្គការអេដអេអាក់ស្យុង(AEA) បានបញ្ជាក់ថា ដោយ​មើល​ឃើញពី​ឱកាសសាងផលប្រយោជន៍ដល់ប្រជាសហគមន៍ យើងបានបង្កើតសេវា​ដឹក​ជញ្ជូនអ្នកទេសចរ ពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត កាន់សហគមន៍នេសាទត្រពាំងសង្កែ និងសហគមន៍នេសាទកំពង់សាគ្គី អ្នកទេសចរចំណាយពេលតិច អាចទស្សនាសម្រស់ព្រៃកោងកាង ជីវភាពអ្នកនេសាទ​ដោយផ្ទាល់ជាដើម។

ការ​ធ្វើ​ដំណើរ​តម្រូវ​ឱ្យ​អ្នក​ទេសចរទិញសំបុត្រនៅមជ្ឈមណ្ឌលទេសចរណ៍ខេត្តកំពត ហើយថវិកាទាំងនោះ សម្រាប់យកទៅគាំទ្រសកម្មភាពនានារបស់បណ្តាសហគមន៍ទាំងនោះ។

លោកបន្តថា សកម្មភាពកម្សាន្តបែបសមុទ្រមួយនេះ អ្នកទេសចរគួតែមកសាកល្បងអោយបានម្តង ក្នុងការដំណើរកម្សាន្តរបស់ខ្លួន ហើយតាមរយៈសកម្មភាពកម្សាន្តបែបនេះ ពិតជាបានជួយចូលរួមចំណែកដល់បងប្អូនអ្នកនេសាទរបស់​ឱ្យ​មាន​ចំណូលបន្ថែម​ជូន​អ្នកនេសាទផង និងចូលរួមបន្ថែមគម្របព្រៃកោងកាងអោយកាន់តែច្រើនឡើងថែមទៀត៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៧ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម