ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ឈូសឆាយសំអាត និងរៀបចំសណ្ដាប់ធ្នាប់អនាម័យ លើកំណាត់ផ្លូវបេតុងថ្មី
កម្លាំងសណ្ដាប់ធ្នាប់រដ្ឋបាលខណ្ឌឫស្សីកែវ ចុះឈូសឆាយសំអាត និងរៀបចំសណ្ដាប់ធ្នាប់អនាម័យ លើកំណាត់ផ្លូវបេតុងថ្មី(អតីតផ្លូវរថភ្លើង) និងណែនាំចូលរួមសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ថែរក្សាអនាម័យ របៀបរៀបរយសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវនេះ។

លោក នុត វី ប្រធានសណ្ដាប់ធ្នាប់រដ្ឋបាលខណ្ឌឫស្សីកែវ បានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ កាលពីល្ងាចថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ កម្លាំងសណ្ដាប់ធ្នាប់រដ្ឋបាលខណ្ឌ បានចុះឈូសឆាយសំអាត និងរៀបចំសណ្ដាប់ធ្នាប់អនាម័យ លើកំណាត់ផ្លូវបេតុងថ្មី(អតីតផ្លូវរថភ្លើង) ដែលទើបស្ថាបនាជាផ្លូវបេតុងរួចរាល់ថ្មីនេះដែលដើមឡើយគឺជាតំបន់សំណង់មិនរៀបរយ ហើយក៏ជាភូមិសាស្ត្រមួយស្មុគស្មាញថែមទៀតផង។

អាជ្ញាធរមូលដ្ឋាន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលមានទីលំនៅតាមបណ្ដោយកំណាត់ផ្លូវបេតុងថ្មីនេះ ចូលរួមសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ថែរក្សាអនាម័យ របៀបរៀបរយសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវនេះឱ្យបានល្អស្អាត កែប្រែពីតំបន់មិនមានរបៀបរៀបរយស្អាត ទៅជាតំបន់មានផ្លូវបេតុងស្អាត របៀបរៀបរយរស់នៅរបស់ប្រជាពលរដ្ឋបានត្រឹមត្រូវ ជាពិសេសដើម្បីចូលរួមធ្វើយ៉ាងណាឱ្យមូលដ្ឋានខណ្ឌស្អាតទាំងអស់គ្នា៕
អត្ថបទ ៖ សំណាង








-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ