ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលណែនាំដល់មន្ត្រីត្រូវមានភាព បត់បែនក្នុងការអនុវត្តការងារទើបអង្គភាពទទួលបានជោគជ័យ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់មន្ត្រីត្រូវមានភាពបត់បែនក្នុងការអនុវត្តការ
ងារទើបធ្វើឱ្យអង្គភាពរបស់ខ្លួនទទួលបានជោគជ័យនិងរីកចម្រើន។

នៅក្នុងបាឋកថា ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទតាមប្រព័ន្ធវីដេអូសន្និសីទដែលមានសមាសភាពចូលរួមចំនួន ៤ ១៥៣ នាក់ កាលពីរសៀលថ្ងៃទី១៧ធ្នូ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីបង្កើនប្រសិទ្ធិភាពការងារក្នុងវិស័យសុខាភិបាលបុគ្គលិកសុខាភិបាលគ្រប់រូបត្រូវធ្វើការឱ្យចេញជាសមិទ្ធិផល ហើយសមិទ្ធផលទាំងនេះនឹងត្រូវកើតឡើងជាបន្តរបន្ទាប់មិនមែនគ្រាន់តែកើតឡើងដោយចៃដន្យ ឬម្តងម្កាលនោះទេ។ បន្ថែមពីលើនេះ អ្នកដឹកនាំក្នុងវិស័យសុខាភិបាល ក៏ត្រូវរៀបចំក្រុមការងារឱ្យមានប្រសិទ្ធិភាព
សម្រាប់បំពេញការងារតាមអង្គភាពផងដែរ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីដឹកនាំក្រុមការងារឱ្យមានប្រសិទ្ធិភាព អ្នកដឹកនាំត្រូវចេះប្រែក្លាយការងារពីអតីតកាលឱ្យក្លាយជាកម្លាំងវិជ្ជមាន និងបន្តរខិតខំកែរលំអរការងារកន្លងមកឱ្យកាន់តែប្រសើរឡើង។ត្រូវផ្តល់ក្តីសង្ឍឹមដល់សមាជិកក្រុមការងារ និងយកចិត្តទុកដាក់ស្តាប់ ផ្តល់ការគិតគូរនិងជួយដល់បុគ្គលិកដោយក្តីសុច្ចរិត។ ជាមួយគ្នានេះត្រូវមានភាពបត់បែនក្នុងការងារដើម្បីធ្វើឱ្យក្រុមការងារឬអង្គភាពមានភាពរស់រវើក ឬភាពទាក់ទាញឱ្យមានការចូលរួមកាន់តែច្រើនពីបុគ្គលិកនិងភាគីពាក់ពន្ធ័។ បង្កើតបរិស្ថានការងារដែលរីកចំរើន និងមាននិរន្តរភាពតាមរយៈការជួយគ្នាទៅវិញ
ទៅមក និងត្រូវជំរុញឱ្យមានការរក្សាឱ្យបាននូវមនសិកាវិជ្ជាជីវៈសុខាភិបាលនិងជំរុញឱ្យក្រុមការងារសម្រេចបានសមិទ្ធផលសម្រាប់វិស័យសុខាភិបាលទាំងមូល៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ