Connect with us

ព័ត៌មានជាតិ

តើការសម្ភាសន៍មនុស្សបែកថ្នាំ ឬមិនមានស្មារតីល្អខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែរឬទេ?

បានផុស

នៅ

សារព័ត៌មានសំដៅដល់ហេតុការណ៍ ព្រឹត្តិការណ៍ ឬដំណឹង​ដែល​គេផ្ដល់​ឱ្យសាធារណជន​ដឹងតាមរយៈ​ប្រព័ន្ធផ្សព្វផ្សាយជាអក្សរ សំឡេង រូបភាព សញ្ញា ឬក្រោមទម្រង់ផ្សេង​ទៀតដែល​មានប្រភព​ច្បាស់លាស់ និងត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រួវ។ ភាពដែលមានប្រភព​ច្បាស់លាស់​នេះ​ហើយគឺជា​ចំណុចសំខាន់មួយក្នុងការផ្ដល់ព័ត៌មានដល់សារធារណជនដើម្បីផ្ដល់ជាប្រយោជន៍ដែល​មាន​ភាព​ជឿជាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននៅកម្ពុជាមានការផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយដោយយោងតាមរបាយការណ៍ក្រសួងព័ត៌មានកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយគិតត្រឹមឆ្នាំ២០២៣ កម្ពុជាមាន​ស្ថាប័នសារព័ត៌មានទាំងអស់​ដែល​បាន​​ចុះបញ្ជី​ចំនួន​ជាង២ពាន់អង្គភាពក្នុងនោះគេហទំព័រ និងទូរទស្សន៍អនឡាញមានជិត១​ពាន់​អង្គភាព ដែលផ្ដល់នូវព័ត៌មានច្រើនចម្រុះបែបដល់សាធារណជន ក្នុងនោះព័ត៌មានដែលទាក់ទាញ​ចំណាប់​អារម្មណ៍ជាងគេគឺសន្ដិសុខសង្គម​ដែលគេឃើញមានជារឿយនូវការធ្វើការផ្សាយផ្ទាល់​ការបង្ក្រាបក្មេង​ទំនើង ឬការបង្កអសន្តិសុខដែលប្រព្រឹត្តិឡើងដោយជនមានបញ្ហាស្មារតីជាដើមរហូត​ឈានដល់ការធ្វើសម្ភាសន៍ជនវិប្បល្លាស្មារតីទាំងនោះទៀតផងដែលនេះវាបានផ្ទុយពីគោលការណ៍មួយពីភាពច្បាស់លាស់នៃប្រភពរួចទៅហើយ។

ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា

អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា​ប្រភពសារព័ត៌មាន ដែលទុកចិត្តបានគឺអាចជាមនុស្ស ជាឯកសារ ឬជាប្រភពព័ត៌មានផ្សេងទៀតដែលជាប្រភពផ្លូវការរបស់មន្ទីរស្ថាប័ននានាជាដើម ដោយឡែកប្រសិនជាប្រភពជាមនុស្សគឺយើងសំដៅលើមនុស្សដែលមានកាយសម្បទាស្មារតីគ្រប់គ្រាន់ដើម្បីយកព័ត៌មានដែលមានគុណភាពយកមកផ្សាយជូនពលរដ្ឋដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។

លោកបន្ថែមថា៖ «ប្រសិនជាប្រភពព័ត៌មានដែលយកមកគឺខុសទៅនឹងលក្ខខន្តកាយសម្បទាជាពិសេស​គាត់មានបញ្ហាសតិអារម្មណ៍ឬក៏បាត់បង់ស្មារតីរបស់គាត់ទៅហើយគឺការសម្ភាសន៍ហ្នឹងវាគ្រាន់តែជាការយកព័ត៌មានតែព័ត៌មានដែលមិនអាចមានការទុកចិត្តបានទេ»។

រដ្ឋមន្ត្រីព័ត៌មានលើកបង្ហាញនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

រដ្ឋមន្ត្រីព័ត៌មានលើកបង្ហាញនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

ថ្មីៗនេះក្រសួងព័ត៌មានទើបតែបានសម្រេចបាននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលមានគោលបំណងបន្តធានាបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ ជាផ្នែកសម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងការពារសុវត្ថិភាពអ្នកសារព័ត៌មាន។

ក្នុងធម្មនុញ្ញនេះបានចាត់ទុកថាជាការ«ឆ្លៀតឱកាសកេងចំណេញ»លើភាពទន់ខ្សោយ ភាពងាយររងគ្រោះ អសមត្ថភាពផ្លូវចិត្ត ឬរាងកាយរបស់បុគ្គល ឬក្រុមណាមួយដើម្បីផ្សព្វផ្សាយ។ ដែលនេះជាកំហុសទាក់ទងនឹងផ្នែកគណនេយ្យភាពសង្គមដែលអ្នកសារព័ត៌មានត្រូវជៀសវាង។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ហ៊ុយ វណ្ណៈ ប្រាប់កម្ពុជាថ្មីថាការយកមនុស្សមានបញ្ហាស្មារតីមកផ្សព្វផ្សាយគឺវាបានប៉ះពាល់ជាខ្លាំងដល់ឯកជនភាពរបស់បុគ្គល ហើយវាជាប្រភព​ព័ត៌មានដែលទុកចិត្តបាននោះទេ។ លោកថានេះជាគោលការណ៍សាកលដែលត្រូវតែគោរពអនុវត្តតាម។

លោកបន្ថែមថាការសម្ភាសន៍ជនមានបញ្ហាស្មារតីគឺត្រូវចៀសវាងព្រោះសកម្មភាពនេះបានធ្វើឱ្យប៉ះពាល់ដល់បុគ្គលដែលកំពុងរងគ្រោះហើយក្លាយជាជនរងគ្រោះបន្តទៀតដោយប្រព័ន្ធផ្សព្វផ្សាយ មិនត្រឹមតែប៉ុណ្ណោះវាបានប៉ះពាល់ដល់គ្រួសារជនរងគ្រោះ សាធារណជន និងអ្នកសារព័ត៌មានខ្លួនឯងផ្ទាល់។

លោកថា៖ «ខ្ញុំសំណូមពរថាបើជៀសវាងបានសូមជៀសវាង»។

អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ វិញបានសំណូមពរដល់អ្នកសារព័ត៌មានប្រកាន់នូវមូលដ្ឋានវិជ្ជាជីវៈ គោរពនូវសិទ្ធិមនុស្ស ថែរក្សាស្ថិរភាពក្នុងសង្គម និងសូមកុំតាំងខ្លួនសមត្ថកិច្ចជំនាញ ឬតុលាការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម