ព័ត៌មានជាតិ
ផ្ទុះសារជាថ្មី! មានករណីឈ្លោះដណ្តើមគ្នាគ្រប់គ្រង និងសាងសង់សំណង់ហ៊ុមព័ន្ធដីជើងភ្នំកងវ៉ា ក្នុងក្រុងសិរីសោភ័ណ្ឌ
ដីខាងត្បូង និងខាងកើត ជើងភ្នំកងវ៉ា ស្ថិតក្នុងភូមិពង្រ សង្កាត់កំពងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាថ្មីម្តងទៀតបន្ទាប់ពីអាជ្ញាធរចុះរុះរើរបងដែលក្រុមហ៊ុន កូ ណៃ ហ៊ុមព័ទ្ធយកដីជើងភ្នំទាំងស្រុងកាលពីចុងឆ្នាំ២០២២ មិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះ ដីមួយផ្នែកនៃជើងភ្នំនេះកំពុងមានការឈ្លោះគ្នាដណ្តើមគ្រប់គ្រង និងសាងសង់របង និងសំណង់យ៉ាងរឹងមាំទៀតហើយ។

ការឈ្លោះគ្នាដណ្តើមដីរដ្ឋដែលជាដីជើងភ្នំកងវ៉ាខាងលើ ត្រូវបានលោក តួ ធានទឺ ដែលគេស្គាល់ច្បាស់ក្នុងខេត្តបន្ទាយមានជ័យ បានដាក់ពាក្យសុំទៅអាជ្ញាធរសង្កាត់កំពង់ស្វាយ និងប្រាប់អ្នកសារព័ត៌មានឱ្យដឹងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ថា ដីផ្លូវដែលប្រជាពលរដ្ឋធ្វើដំណើរទៅចំការនៃជើងភ្នំកងវ៉ា ត្រូវបានគេធ្វើរបងចាក់ដីកាន់កាប់យ៉ាងរឹងមាំ ហើយត្រូវបានភាគីចាក់ដីម្ខាងទៀតឈ្មោះ គង់ បានប្តឹងមកលើគាត់ (តួ ធានទឺ) ថា បានធ្វើឱ្យខូចខាតដោយចេតនាលើដីរបស់ឈ្មោះ គង់ ។

តែបើតាមឯកសារ ដីរបស់ឈ្មោះ គង់ ដែលបានទិញដីពីអតីតប្រពន្ធរបស់ឈ្មោះ តួ ធានទឺ គឺមានព្រំប្រទល់ខាងកើតជាប់នឹងប្រឡាយ ដែលមានឯកសារដឹងឮពីភូមិឃុំ ហើយករណីប្តឹងនេះ គឺឈ្មោះ គង់ បានប្តឹងឈ្មោះ តួ ធានទឺ ទៅកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិពង្រ ។ តាមរយៈបណ្ដឹងនេះដែរ ឈ្មោះ តួ ធានទឺ បានធ្វើពាក្យស្នើទៅសាលាសង្កាត់កំពង់ស្វាយ ឱ្យជួយពិនិត្យ និងដោះស្រាយដោយស្នើសុំធ្វើការអញ្ជើញឈ្មោះ គង់ មកដោះស្រាយនៅសាលាសង្កាត់ និងសុំឱ្យខាងសង្កាត់ចុះពិនិត្យជាក់ស្តែងនៅលើដីទំនាស់។ ដោយឡែក ឈ្មោះ គង់ បានឱ្យដឹងតាមរយៈទូរស័ព្ទយ៉ាងខ្លីថា ករណីនេះ លោកបានប្ដឹងទៅតុលាការហើយ មិនមានអ្វីត្រូវរៀបរាប់ទេ។

គួរបញ្ជាក់ថា ទីតាំងដីខាងលើ ដែលមានទំនាស់នឹងគ្នា គឺជាដីជើងភ្នំកងវ៉ា ដែលកន្លងមកច្រើនឆ្នាំមកហើយ ត្រូវបានក្រុមឈ្មួញធ្វើអាជីវកម្មឈូសឆាយកាយយកអាចម៌ដីលក់ រួចហើយបានហ៊ុមព័ទ្ធយកដីធ្វើកម្មសិទ្ធិ និងលក់ជាបន្តបន្ទាប់តាមរយៈគ្រប់រូបភាពត្រឹមភូមិឃុំ។ ទីតាំងនេះ ក៏ជាទីតាំងមួយដែលកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ តែងយកមកធ្វើសមយុទ្ធបាញ់គ្រាប់ពិត។ រហូតច្រើនឆ្នាំក្រោយមក ពិសេសនៅឆ្នាំ២០២២ ទីតាំងដីជើងភ្នំកងវ៉ានេះ ក៏បានក្លាយជាដីមួយដែលត្រូវប៉ាន់ មានអ្នកទិញតាមរយៈការទិញពីពលរដ្ឋ បានទៅឈូសឆាយចាក់ដី ធ្វើរបងហ៊ុមព័ទ្ធរៀងៗខ្លួន។ ក្នុងនោះ ក្រុមហ៊ុន កូ ណៃ បានឈូសឆាយធ្វើផ្លូវ កាយប្រឡាយ ព័ទ្ធរបងតាមជើងភ្នំហ៊ុមព័ទ្ធភ្នំកងវ៉ា ហើយថែមទាំងបានយកដុំថ្មបិតផ្លូវចាស់នៃផ្លូវជើងភ្នំ ដែលប្រជាកសិករតែងដឹកកសិផល និងធ្វើដំណើរ រហូតមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ ស្នើសុំឱ្យបើកផ្លូវនេះឡើងវិញ ទើបរឿងព័ទ្ធជើងភ្នំកងវ៉ា ធ្វើកម្មសិទ្ធិបានដឹងដល់ថ្នាក់លើតាមរយៈអាជ្ញធរខេត្ត-ក្រុង បានចុះរុះរើបន្ទាន់រហូតស្ងប់ស្ងាត់មួយរយៈ ស្រាប់តែមានការលេចឡើងនូវបញ្ហាជម្លោះដណ្ដើមដី និងផ្លូវ និងការធ្វើសំណង់រឹងមាំពីបេតុងពីសំណាក់ភាគីខាងលើ ដូចករណីពីមុនដែរ។

ជុំវិញករណីខាងលើនេះ អាជ្ញាធរក្រុងសិរីសោភ័ណថា មិនទាន់ទទួលបានព័ត៌មានអំពីបញ្ហាខាងលើនេះទេ តែក្រុងនឹងចាត់ឱ្យភូមិ-សង្កាត់ចុះពិនិត្យ និងធ្វើរបាយការណ៍ ហើយបើមានករណីរំលោភកាន់កាប់ដីរដ្ឋ និងប៉ះពាល់ផលប្រយោជន៍ពលរដ្ឋអាស្រ័យផលពិតមែន អាជ្ញាធរនឹងចាត់វិធានការឱ្យរុះរើចេញ ឬវាយកម្ទេចចោល ព្រោះកន្លងមកអាជ្ញាធរធ្លាប់បានវាយកម្ទេច និងរុះរើរបងដែលព័ទ្ធជើងភ្នំរួចម្តងហើយ។ ចំណែក អាជ្ញាធរខេត្តបន្ទាយមានជ័យវិញឱ្យបានដឹងថា “រឿងនឹងឈ្លោះតែគ្នាដីភ្នំហ្នឹង ធ្វើឱ្យឈឺក្បាលដល់អាជ្ញាធរ គឺយកដីរដ្ឋទាំងអស់គ្នា”៕





ដោយ៖ អពៅ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល