ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌសែនសុខ ដាក់គ្រឿងចក្រស្ដារប្រឡាយ«អូរអាគុជ» រំដោះទឹកជន់លិចនារដូវវស្សាខាងមុខ
កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ ម្សិលមិញនេះ លោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ រួមជាមួយក្រុមការងារខណ្ឌសែនសុខ សង្កាត់ បានចុះពិនិត្យស្ថានភាពប្រឡាយ«អូរអាគុជ» ដែលរដ្ឋបាលខណ្ឌ កំពុងដាក់គ្រឿងចក្រស្ដារប្រឡាយ និងឈូសឆាយផ្លូវតាមខ្នងប្រឡាយ ក្នុងភូមិសាស្ត្រសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-18_07-58-54-2.jpg)
លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ បរិស្ថាន និងអនាម័យខណ្ឌសែនសុខ បានប្រាប់ កម្ពុជាថ្មី ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការណែនាំពី លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ ទទួលបន្ទុកការងារសាធារណការ បានដឹកនាំក្រុមការងារជំនាញរដ្ឋបាលខណ្ឌសែនសុខ និងអាជ្ញាធរសង្កាត់ ចុះពិនិត្យស្ថានភាពប្រឡាយ«អូរអាគុជ» ដែលកំពុងដាក់គ្រឿងចក្រស្តារប្រឡាយ និងឈូសឆាយធ្វើផ្លូវខ្នងប្រឡាយ ដើម្បីឱ្យមានផ្លូវធ្វើដំណើរងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-18_08-17-10-1024x768.jpg)
លោកបានបញ្ជាក់ថា ការស្តារប្រឡាយ«អូរអាគុជ»នេះ ត្រូវស្តារឡើងវិញចាប់ពីព្រំប្រទល់ផ្លូវ ៥៩៨ (ត្រឡោកបែក) មកទល់នឹងផ្លូវ ហាណូយ ហើយបច្ចុប្បន្នកំពុងធ្វើជាដំណាក់កាលៗ ដោយមានគ្រឿងចក្រកំពុង«ត្រាស់សេ» លើខ្នងប្រឡាយ ដើម្បីឱ្យអាអិចដៃវែងចូលទៅកាយស្តារប្រឡាយ«អូរអាគុជ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-18_08-17-11-1024x768.jpg)
លោកក៏បានបន្ថែមថា ការស្តារប្រឡាយមេ«អូរអាគុជ»នេះ មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះថានារដូវវស្សា ប្រឡាយនេះមានមុខងារសំខាន់ហូររំដោះទឹកជន់លិច ចាក់ទៅស្ថានីយបូមទឹក «ត្រឡោកបែក»៕
អត្ថបទ ៖ សំណាង
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-18_08-17-09-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-18_08-17-08-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-18_07-58-55.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-18_08-17-12.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-18_08-17-13-2.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-18_08-17-13-3.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-18_08-17-13.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត