Connect with us

ព័ត៌មានជាតិ

មីយ៉ាន់ម៉ា​នឹង​ដោះលែង​​អ្នកនេសាទ​ថៃ៤​នាក់​នៅ​ដើម​ខែ/ឆ្នាំ​ក្រោយ ខណៈការកាត់ទោស​​គ្រាន់តែ​ជាដំណើរការ​ផ្លូវច្បាប់​ប៉ុណ្ណោះ​

បានផុស

នៅ

​របបយោធា​​មីយ៉ាន់​ម៉ា​​នឹង​ដោះលែង​​​អ្នក​នេសាទ​ថៃ​នៅថ្ងៃទី​៤ខែ​មករា​ ​ដែលត្រូវ​បាន​ចាប់ខ្លួននិង​កាត់​ទោស​​​កាល​ថ្ងៃទី​១៧​ខែ​​ធ្នូ ដោយ​ចោទ​ប្រកាន់​ពី​ការ​​នេសាទ​ចូល​ទឹកដី​មីយ៉ាន់​ម៉ា​នៅ​ក្នុង​ខេត្ត Ranong ដោយខុស​ច្បាប់​​។ យោង​​​សា​រព័ត៌មាន​ irrawaddy ដែល​ដកស្រង់​កា​រលើក​ឡើង​របស់​រដ្ឋមន្ត្រី​ការ​ពារជាតិ​ថៃ លោក Phumtham Wechayachai។

រដ្ឋមន្ត្រី​ការពារជាតិថៃ លោក Phumtham Wechayacha។ Phumtham Wechayacha’s fb
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដោះលែង​អ្នក​នេសាទ​ថៃ​នោះ នឹង​កើត​ឡើង​ចំ​ថ្ងៃ​​​បុណ្យឯករាជ្យ​ជាតិមីយ៉ាន់​ម៉ា​​​នៅថ្ងៃទី​៤ខែ​មករា ស្រប​ពេលដែល​មន្ត្រី​កិច្ច​ការ​បរទេស​នៃ​ប្រទេស​ទាំងពីរ​​បាន​ជួបពិភាក្សា​គ្នា​រួច​រាល់​ហើយ​លើ​បញ្ហា​នេះ​។

ប្រភពព័ត៌មាន naewna របស់​ប្រទេស​ថៃ​​បាន​ផ្សាយ​ថា តុលាការមីយ៉ាន់ម៉ាបានកាត់ទោសអ្នកនេសាទថៃ៤នាក់ឱ្យជាប់ពន្ធនាគាររយៈពេលចន្លោះ​ពី​៤​ទៅ​៦ឆ្នាំ និង​រងការ​ផាកពិន័យជាប្រាក់​​មួយចំនួន​ផង​ដែរ ​​​ពីបទរំលោភចូលដែនទឹក​មីយ៉ាន់ម៉ា។

ចំណែករដ្ឋាភិបាលថៃនិយាយថា អ្នកនេសាទថៃទាំង៤នាក់ខាងលើត្រូវបានមីយ៉ាន់ម៉ាចាប់ខ្លួនគ្រាន់តែជានីតិវិធីផ្លូវច្បាប់ប៉ុណ្ណោះ មុននឹងផ្តល់ការលើកលែងទោស ដោយបានធ្វើការសម្របសម្រួលរួចហើយ នឹងទទួលដំណឹងល្អបន្ទាប់ពីចូលឆ្នាំថ្មីខាងមុខ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូឆ្នាំ​២០២៤ បើតាមប្រភព​ព័ត៌មាន​ពី​ខេត្ត​កោះសងរបស់ប្រទេសមីយ៉ាន់ម៉ាបានជូនដំណឹងអំពីការកាត់ទោសអ្នកនេសាទថៃទាំង៤នាក់ ដែលត្រូវបាននាវាចម្បាំងយោធាមីយ៉ាន់ម៉ាចាប់ខ្លួនកាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ខណៈពេល​កំពុង​នេសាទ​នៅ​តំបន់ដែនទឹក​ត្រួតគ្នា។

ប្រភពបន្តថា តុលាការសាលាដំបូងខេត្តកោះសង (មីយ៉ាន់ម៉ា) បានកាត់ទោសម្ចាស់ទូកឱ្យជាប់ពន្ធនាគាររយៈពេល​៥​ឆ្នាំ​ពីបទ​នេសាទខុសច្បាប់ចូលក្នុងដែនទឹកមីយ៉ាន់ម៉ាដោយគ្មានការអនុញ្ញាត ដោយផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១​ឆ្នាំ​ពី​បទចូលប្រទេសដោយខុសច្បាប់ដោយគ្មានការអនុញ្ញាត សរុបជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ និងពិន័យជាប្រាក់​២០​ម៉ឺនក្យ័ត និងអ្នកនេសាទថៃ៣នាក់ផ្សេងទៀត ម្នាក់ៗត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំពីបទនេសាទនៅក្នុងដែនទឹកមីយ៉ាន់ម៉ាដោយគ្មានការអនុញ្ញាត និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំពីបទចូលប្រទេសដោយខុសច្បាប់ដោយគ្មានការអនុញ្ញាត សរុបជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន៣ម៉ឺនក្យ័ត។

បើយោងតាមព័ត៌មានដែលបានចុះផ្សាយកាលពីពេលកន្លងទៅ អ្នកនេសាទថៃទាំង៤នាក់នេះ ត្រូវបាន កងទ័ពជើងទឹកមីយ៉ាន់ម៉ាដោះលែងវិញហើយ ប៉ុន្តែនៅជាប់អនុវត្តន៍នីតិវិធីអន្តោប្រវេសន៍ពីបទចូលទឹកដីមីយ៉ាន់ម៉ាដោយខុសច្បាប់ ដែលចាំបាច់តែត្រូវតែអនុវត្តន៍នីតិវិធីអន្តោប្រវេសន៍របស់មីយ៉ាន់ម៉ា។ ប៉ុន្តែជុំវិញករណីនេះត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសថៃអះអាងថា អ្នកនេសាទថៃទាំង៤នាក់នឹងទទួលបានដំណឹងល្អពីការលើកលែងបន្ទាប់ពីចូលឆ្នាំថ្មីសកលខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម