Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធធារាសាស្ត្រខេត្តបាត់ដំបង មានសមត្ថភាពស្រោចស្រពដំណាំស្រូវប្រាំងជិត ៣ ម៉ឺនហិកតា នៅឆ្នាំ២០២៥

បានផុស

នៅ

បើ​តាម​ការ​ឲ្យ​​ដឹង​ពី​ លោក ខៃ សុដា អនុប្រធានមន្ទីរ​ទទួល​បន្ទុក​ក្ដាប់​រួម នៃ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្តបាត់ដំបងបាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២៥ ខាង​មុខ​នេះ ប្រព័ន្ធធារាសាស្ត្រ ខេត្តបាត់ដំបង នឹង​មានសមត្ថភាព ស្រោចស្រពដំណាំ​ស្រូវ​ប្រាំង​របស់​ប្រជាកសិករ​ជិត ៣ ម៉ឺនហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន បើ​សង្កេត​​មើល​តាម​បណ្ដា​ស្រុក​គោលដៅ​ធ្វើ​កសិកម្ម​ដំណាំ​ស្រូវ ប្រជាកសិករ​បាន​សម្រុក​ដាំដុះ​ស្រូវ​ប្រាំង​ច្រើន ដើម្បី​បង្កើន​​សេដ្ឋកិច្ច​គ្រួសារ​ បន្ថែម​ពី​ការ​ដាំដុះ​ជា​ទម្លាប់​ប្រពៃណី(ស្រូវវស្សា) ដែល​ធ្វើ​ឲ្យ​ប្រឈម​និង​ការ​ខ្វះខាត​ទឹក​ស្រោចស្រព​ជា​អន្លើ​ៗ និង​មាន​ទំហំ​ការ​ដាំដុះ​លើស​ពី​ផែនការ​កំណត់។

បើ​តាមការបញ្ជាក់​ពី​លោក ខៃ សុដា អនុប្រធានមន្ទីរ​ទទួល​បន្ទុក​ក្ដាប់​រួម នៃ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្តបាត់ដំបង បាន​បញ្ជាក់​ថា សម្រាប់​ការងារ​បង្កបង្កើន​​ផល​ស្រូវ​រដូវប្រាំងឆ្នាំ២០២៥ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត​បាត់ដំបង បានអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើស្រែប្រាំង សរុបទាំងអស់​ចំនួន ២៧.០០០ហិកតា ខណៈ​នៅក្នុងឆ្នាំ​២០២៣-២០២៤ តាម​ផែនការ មន្ទីរ​ធនធានទឹក និង​​ឧតុនិយម បាន​អនុញ្ញាត​ឲ្យ​ការងារ​បង្កបង្កើន​ផលស្រូវរដូវ​ប្រាំង​លើ​​ផ្ទៃដី​សរុប​ត្រឹម​ចំនួន ២១.០០០ហិកតា តែ​​ប៉ុណ្ណោះ។

លោកថា៖ «ដោយសារតែការប្រឈម​និងកត្តាប្រព័ន្ធធារាសាស្ត្រកន្លងមកនេះ ទើបនៅក្នុងឆ្នាំ២០២៥ នេះ ខាងមន្ទីរបានយកចិត្ត​ទុកដាក់​បង្កើន​ប្រព័ន្ធធារាសាស្ត្រ ២ បន្ថែមទៀត ខណៈ​កាលពីឆ្នាំ២០២៣-២០២៤ មាន​ប្រព័ន្ធធារាសាស្ត្រត្រឹម​តែ​ ៤ ទីតាំង។ ​ប្រព័ន្ធធារាសាស្ត្រសំខាន់ៗ ចំនួន ៧ ទីតាំងនេះ ស្ថិត​នៅ​ក្នុង​ស្រុកបាណន់ ស្រុក​ឯកភ្នំ និងស្រុកបវេល មាន​សក្តានុពល និង​សមត្ថភាព អាច​ស្រោចស្រព​ដំណាំ​ស្រូវប្រាំង​ជិត ៣ ម៉ឺនហិកតា សម្រាប់​ឆ្នាំ២០២៥ ខាង​មុខនេះ»​។

លោក ខៃ សុដា បាន​បន្ថែមថា ការពង្រីក​ប្រព័ន្ធ​ធារាសាស្ត្របន្ថែម​នេះ ស្របពេលដែលស្រូវបានថ្លៃ ហើយ​ប្រជាកសិករ​បានផុសផុលក្នុងការធ្វើស្រែ​រដូវវស្សា​ជាលើកទី២ និង​ការធ្វើ​ស្រែប្រាំង​ក៏មាន​សន្ទុះ​ខ្លាំងផង ដូចជា​នៅ​ស្រុកសង្កែ មោងប្ញស្សី និងស្រករុក្ខគិរី ជាដើម។

ទោះ​បី​ជា​យ៉ាងណា លោកក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋជាកសិករទាំងអស់​មេត្តា​អនុវត្តតាមការណែនាំរបស់មន្ទីរជំនាញ ក្នុងការធ្វើស្រូវរដូវប្រាំង ដើម្បីកុំឲ្យមានការខាតបង់​ទាំងពេលវេលា និង​ធនធាន​ប្រាក់កាស និងកម្លាំងពលកម្មជាដើម បើ​សិនសម្រុកខ្លាំងលើសការកំណត់៕

អត្ថបទ​៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម