ព័ត៌មានជាតិ
គណៈកម្មការផ្សារផ្សារអូឡាំពិក យកចិត្តទុកដាក់ទប់ស្កាត់ ជំងឺកូវីដ-១៩ទោះបីភ្ញៀវនិងអាជីវករថយចុះប្រហែល៥០ភាគរយ
ក្រោយពីមានការផ្ទុះឡើងជាថ្មីនូវជំងឺកូវីដ-១៩ ក្នុងសហគមន៍ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះគណៈកម្មការផ្សារអូឡាំពិកបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី។

ប្រធានគណៈកម្មការផ្សារអូឡាំពិកលោក ឡយ ស៊ាងអាង បានមានប្រសាសន៍លើកឡើងថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ គណៈកម្មការផ្សារអូឡាំពិក បានអនុវត្តនូវវិធានការជាច្រើនដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជា ការបាញ់ថ្នាំសម្លាប់មេរោគនៅគ្រប់ជាន់និងជុំវិញផ្សារដាក់អាកុលលាងដៃ រក្សាគម្លាតសុវត្ថិភាព ឲ្យបងប្អូនប្រជាពលរដ្ឋ អាជីវករពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់ដូវីដ StopCovid នៅតាមច្រកសំខាន់ៗផងដែរ ។

លោកបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ចំពោះភ្ញៀវនិងអាជីវករពិតជាមានការថយចុះច្រើន គួរជាទីកត់សំគាល់គឺបានថយចុះប្រហែល៥០ភាគរយ ពោលគឺ ត្រឹមម៉ោង៣ទៅម៉ោង៤រសៀលពួកគាត់ទៅផ្ទះអស់ហើយ ដោយសារតែអស់ភ្ញៀវចេញចូលផ្សារ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី គណៈកម្មការផ្សារបានយកចិត្តទុកដាក់អនុវត្តជាប្រចាំនូវវិធានការ របស់ក្រសួងសុខាភិបាលនិងអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនធ្វើយ៉ាងណាយើងរួមគ្នា ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះឲ្យបានជោគជ័យ៕
អត្ថបទ ៖ ស្រីរ័ត្ន







-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ