ព័ត៌មានជាតិ
សិស្សវិទ្យាល័យកំពង់ឃ្លាំងដួលសន្លប់បន្តបន្ទាប់ តែគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ចំណែកអាណាព្យាបាលបានដុតធូបបន់ស្រន់
សិស្សវិទ្យាកំពង់ឃ្លាំង ស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមមួយចំនួន បានដួលសន្លប់ និងយំស្រែក តែត្រូវបានមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពកំពង់ឃ្លាំង។ ហេតុការណ៍នេះបានកើតឡើងរយៈពេល២ ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ១៧ -១៨ ខែធ្នូ ឆ្នាំ២០២៤។

លោក ប៉ា បូ មេឃុំកំពង់ឃ្លាំង បានឱ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ នេះថា ពីរថ្ងៃចុងក្រោយនេះ សិស្សានុសិស្សបានជួប ហេតុការណ៍ដួលសន្លប់ និងយំស្រែកជាបន្តបន្ទាប់។ ជាក់ស្ដែង នៅថ្ងៃទី១៧ សិស្សានុសិស្ស៣នាក់ បានដួបសន្លប់ និងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ សិស្សានុសិស្ស ចំនួន ១០នាក់ ក្នុងនោះសិស្សខ្លះសន្លប់ ខ្លះយំ ខ្លះរវើរវាយស្រែកថាខ្លួនឯងជាព្រាយបិសាច។

បើតាមលោកមេឃុំ ចំពោះក្មេងដែលបានដួលសន្លប់កន្លងមក ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព។ ជាមួយគ្នានេះលោក ក៏បានទៅតាមដាននៅមណ្ឌលសុខភាព ដោយបានសាកសួរគ្រូពេទ្យនៅមណ្ឌលសុខភាព បានរៀបរាប់ថា តាមការពិនិត្យ តាមដានពេលដែលដឹកអ្នកសន្លប់ មកដល់ ក្មេងនោះមានដង្ហើមធម្មតាតែមាន អាការៈ ទន់ជើងដៃ ភ្នែកធ្មេចហើយមិនដឹងខ្លួន។ គ្រូពេទ្យបានដាក់ឧបករណ៍វាស់ឈាម និងពិនិត្យឈាមមើលជាតិស្ករ ឃើញធម្មតា ហើយខ្លះក្រោយពីដាក់ឱ្យដេកលើគ្រែបាន៥នាទីចំណែកខ្លះទៀតបន្ទាប់ពីដាក់ស៊ីរ៉ូមបាន ១០នាទីក៏ដឹងខ្លួនវិញ។ ក្រោយពីដឹងខ្លួន សិស្សទាំងនោះបានលើកឡើងថា មុនសន្លប់ គេបានឃើញមនុស្សដើរដោយគហ្មានជើង។ ចំណែកខ្លះទៀតដោយអារម្មណ៍ភ័យខ្លាច ក៏ទន់ជើងដៃភ្លាម ខ្លះថាមិនមានឃើញអ្វីទេ តែមុនសន្លប់ចាប់ផ្តើមឈឺក្បាលតិចៗ ក្រោយ មកក៏មិនដឹងខ្លួន ខ្លះថា ពេលឃើញគេសន្លប់ ក៏ទន់ជើងទន់ដៃក៏សន្លប់ទៅ។

ក្នុងថ្ងៃទី១៨ ខែធ្នូ នេះ សិស្សប្រមាណជា១០នាក់ មានខ្លះទន់ជើងដៃតែស្រែកយំ ខ្លះរត់ទៅមើលគ្នាក៏ទន់ជើងដៃហើយស្រែកយំ ហើយដឹកទៅមណ្ឌលសុខភាពស្ថានភាពមិនខុសពីអ្នកមុនៗនោះឡើយ។ក្រោយដាក់ឱ្យដេកលើគ្រែនៅមណ្ឌលសុខភាព មួយស្របក់ក៏ដឹងខ្លួនវិញ ហើយក្មេងដែលស្រែកយំនិងទន់ជើងដៃសន្លប់គឺសុទ្ធ សឹងតែជាក្មេងស្រីទាំងអស់ ក្មេងៗដែល សន្លប់ ទាំងនោះ។
ក្រោយពេទ្យពិនិត្យថា បានស្រួលបួលក៏ឱ្យទៅផ្ទះសម្បែងរៀងៗខ្លួនវិញ។ ពេលទៅដល់ផ្ទះក្មេងទាំងនោះ មានសុខភាពជាធម្មតាវិញ។ សម្រាប់សិស្សដែលសន្លប់កាលពីថ្ងៃ១៧ ខែធ្នូ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក៏បានមករៀនវិញធម្មតា។
គិតមកទល់ពេលនេះខាងមណ្ឌលសុខភាពមិនមានអាចវិនិច្ឆ័យថាជាជម្ងឺអ្វីឱ្យប្រាកដឡើយ ដោយឡែកក្រុមគ្រួសារ និងចាស់ទុំខ្លះនាំគ្នាបន់ស្រន់ថ្វាយ មាន់ ក្បាលជ្រូក ហើយរៀបចំសែនប្រេនបញ្ជូន តាមជំនឿ៕
ដោយ៖ជុន កុសល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ