ព័ត៌មានជាតិ
បារីនាំចូលជាច្រើន មិនមានបិទតែមប្រិ៍ពន្ធ
២៨ភាគរយ នៃបារីនាំចូលទាំងអស់ ដែលកំពុងដាក់លក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា មិនមានបិទតែមប្រិ៍ពន្ធរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ។ នេះបើយោងតាមលទ្ធផល នៃការស្រាវជ្រាវរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីដើមឆ្នាំ២០២០ អំពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា។
យោងតាមលទ្ធផល នៃការស្រាវជ្រាវ បានឲ្យដឹងថា បារី ដែលមិនមានបិទតែមប្រិ៍ពន្ធ រួមមាន៖បារី ម៉ាក ESSE Hero Oris និងGold Seal ជាដើម។

យោងតាមកិច្ចសម្ភាសន៍របស់អង្គការចលនា ដើម្បីសុខភាពកម្ពុជា ជាមួយអាជីវករលក់បារី បានឲ្យដឹងថា បារីដែលមិនមានតែមប្រិ៍ពន្ធ បានមកពីការចែកចាយដោយ ភ្នាក់ងារក្រុមហ៊ុនបារី និងបានមកពីការទិញផ្ទាល់នៅតាមដេប៉ូបោះដុំ។ អាជីវករលក់បារី បានប្រាប់ថា ភ្នាក់ងារក្រុមហ៊ុនបារី តែងតែចែកចាយបារីដល់ពួកគាត់ជាប្រចាំ ហើយពេលដែលមិនមានភ្នាក់ងារក្រុមហ៊ុនមក គាត់ទៅទិញផ្ទាល់នៅដេប៉ូលក់ដុំ។
លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេសត្រួត ពិនិត្យផលិតផលថ្នាំជក់ នៃអង្គការសុខភាពពិភពលោក បានមានមតិថា បារីដែលមិនមានបិទតែមប្រិ៍ពន្ធ គឺជាបារីខុសច្បាប់។ បារីខុសច្បាប់ គឺជាឧបសគ្គដ៏ធំមួយ នៃកិច្ចការត្រួតពិនិត្យថ្នាំជក់ នៅកម្ពុជា ព្រោះវាមិនត្រឹមតែធ្វើឲ្យខាតបង់ចំណូលពន្ធរដ្ឋនោះទេ ថែមទាំងធ្វើឲ្យប្រជាពលរដ្ឋប្រឈមនឹងជំងឺដែលបង្កពីការជក់កាន់តែច្រើន ដោយសារតែការប្រើប្រាស់ថ្នាំជក់កើនឡើង។
បើតាមការស្រាវជ្រាវរបស់អង្គការ UNDP FCTC WHO និង RIT International បានបង្ហាញថា បារីដែលមិនបានបង់ពន្ធ បានរួមចំណែកធ្វើឲ្យបាត់បងចំណូលពន្ធរបស់រដ្ឋាភិបាល។ ប្រសិនបើរដ្ឋាភិបាល ទប់ស្កាត់បារីគេចពន្ធ ឲ្យមានប្រសិទ្ធភាព នោះកម្ពុជានឹងទទួលបានចំណូលពន្ធចំនួន ៧% បន្ថែមពីលើពន្ធដែលប្រមូលបានពីពន្ធថ្នាំជក់ ក្នុងពេលបច្ចុប្បន្ន។ ការប្រើប្រាស់ថ្នាំជក់ បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ និងបង្កឲ្យខាតបង់សេដ្ឋកិច្ចយ៉ាងធំធេង។
ក្នុងមួយឆ្នាំៗមានប្រជាពលរដ្ឋកម្ពុជា ប្រមាណ ១៥០០០ នាក់ បានស្លាប់ ដោយសារជំងឺបង្កពីការប្រើប្រាស់ថ្នាំជក់ ហើយថវិកាប្រមាណ៦៥៦លានដុល្លារអាមេរិក ត្រូវបានខាតបង់៕
អត្ថបទ ៖ ប៉ាល់សុង


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម