ព័ត៌មានជាតិ
មន្ត្រីអប់រំ៖ ការបោះជំរំនឹងជួយឲ្យយុវជនទទួលបាននូវការអភិវឌ្ឍសមត្ថភាព និងបំណិនផ្នែកបច្ចេកវិទ្យាព័ត៌មានឌីជីថល
មន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា ការបោះជំរំនឹងជួយឱ្យយុវជនទទួលបាននូវការអភិវឌ្ឍសមត្ថភាព និងបំណិនផ្នែកបច្ចេកវិទ្យាព័ត៌មានឌីជីថល និងការបង្កើតគំនិតថ្មីៗ ពិសេស ស្វែងយល់ពីដំណើរស្វែងរក «សន្តិភាព»
ដែលមានតម្លៃមិនអាចគណនាបានជូនជាតិមាតុភូមិ។

នៅក្នុងពិធីបើកការបោះជំរំយុវជនជាសកលលើកទី១០ ក្រោមប្រធាន “យុវជន និងមរតកសន្តិភាព៖ ទស្សនាសៀមរាប
ឆ្នាំ២០២៤” កាលពីថ្ងៃទី១៧ធ្នូ នៅខេត្តសៀមរាប លោក រស់ ភារៈ តំណាងគណៈកម្មការរៀបចំកម្មវិធីមានប្រសាសន៍ថា តាមរយៈការចូលរួមក្នុងការបោះជំរំនាពេលនេះ យុវជនក៏មានឱកាសភ្ជាប់បណ្តាញទំនាក់ទំនងស្មារតីសហគ្រិនភាព ភាពជាអ្នកដឹកនាំចូលរួមលើកស្ទួយផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ ពង្រឹងកាយសម្បទាស្មារតីមនុស្សធម៌ ចរិយាធម៌ សុខភាពផ្លូវចិត្តយល់ពីហានិភ័យនៃការប្រើប្រាស់ហិរញ្ញវត្ថុដោយមិនមានមូលដ្ឋានច្បាស់លាស់ផងដែរ។

លោកស្រី ទេព ស៊ីណាត អគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំយុវជន និងកីឡា បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ក្រុមការងារ អគ្គនាយកដ្ឋានយុវជន និងយុវជន ស្ម័គ្រចិត្តចំពោះការរៀបចំកម្មវិធីប្រកបដោយគុណតម្លៃនេះ និងរៀបចំតុបតែងជំរំក៏ដូចជាម្ហូបអាហារដ៏មានឱជារស។ លោកស្រីបានន្ថែមទៀតថា « សូមឱ្យការបោះជំរំ របស់យើងក្លាយជាឱកាសនៃការបង្កើតទំនាក់ទំនង បំផុស ជំរុញ និងលើកទឹកចិត្ត។ នៅពេលដែលប្អូនៗត្រឡប់ទៅវិញ ខ្ញុំសង្ឃឹមថា ប្អូនៗនឹងនាំយកទៅជាមួយមិនគ្រាន់តែអនុស្សាវរីយ៍ល្អៗ ថែមទាំងស្មារតីទទួលខុសត្រូវថ្មីមួយ គឺបេសកកម្មកសាងសង្គមមួយដែលធ្វើឱ្យសន្តិភាពមិនមែនត្រឹមតែជាក្តីសុបិនប៉ុណ្ណោះទេ គឺជាសន្តិភាពដែល មានពិតតាមរយៈ សកម្មភាពរបស់ប្អូនៗផ្ទាល់»៕
អត្ថបទ៖ សំអឿន




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង