Connect with us

ព័ត៌មានជាតិ

ចៅ​អធិការ​វត្ត​ស្ដីទី ដែល​វ៉ៃ​លោក​នេន​តូច នឹង​ទទួល​ទោស​ដូច​ពលរដ្ឋ​ធម្មតា ក្រោយផ្សឹក

បានផុស

នៅ

ព្រះ​ចៅ​​អធិការ​វត្ត​ស្ដីទី មិន​ទាន់​ពេញ​សិទ្ធ បានសុំលា​ចាក​សិក្ខាបទដោយ​ខ្លួន​ឯង ក្រោយ​បាន​ប្រើ​អំពើ​ហិង្សាវាយ លើនេនតូច នឹង​ទទួល​ទោស​ដូច​ពលរដ្ឋ​ធម្មតា។ ករណី​អំពើ​ហិង្សា​នេះ បាន​កើត​ឡើង​កាល​ពីថ្ងៃ​ទី០២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅវត្តពណ្ណរាយ ខេត្តកំពង់ធំ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ក្រោយ​ពី​បាន​វាយ​លើ​នេន​តូចរួច​មក អធិការ​វត្ត​ស្ដីទី វត្តពណ្ណរាយ ព្រះ​នាម ហ៊ុម ហឿន អាយុ៣៦ បាន​សរសេរ​លិខិត​សារ​ភាព​កំហុស​ ដែល​ប្រព្រឹត្ត​ខុស​ពី​ធម៌​វិន័យ​ព្រះពុទ្ធសាសនា នឹង​បាន​លា​ចាក​សិក្ខាបទ នៅ​ចំពោះ​មុខ​ព្រះ​អនុ​គុណ​ ការិយាល័យ​ធម្មការ​ស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ​។

ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត លោក តាន់ តៃ​ជ្រាន់ បាន​បញ្ជាក់​ថា ចំពោះ​ព្រះ​សង្ឃ​រូបនោះ ក្រោយ ប្រព្រឹត្ត​ល្មើសច្បាប់​ធម៌​វិន័យ ពេល​ផ្សឹក​រួច​រាល់​ហើយ គឺ​ដូច​ជា​ពលរដ្ឋ​ធម្មតា ចំណែក​ឯ​ចំណាត់​ការយ៉ាង​ដូច​ម្ដេច គឺ​អាស្រ័យ​លើ​នីតិវិធី និង​មន្រ្តី​ជំនាញ​ដែល​ពាក់ព័ន្ធ​ ជា​ពិសេស​ជន​រង​គ្រោះ។ មក​ដល់​ពេល​នេះ អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ជន​រង​គ្រោះ​ និង​គ្រួសារនៅ​ឡើយ​ទេ។

គួរ​រលឹក​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី២ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ព្រះ​​អធិការ​វត្ត​ស្ដីទី បាន​ប្រើ​អំពើហិង្សាវ៉ៃ​នៅ​លើនេនតូច ដោយ​សារលោកខាន​ចូល​ព្រះវិហារមួយល្ងាច៕​

អត្ថបទ៖ ជលសាល

សូមចុចអាន៖ សមត្ថកិច្ច ចុះ​បង្ក្រាប តែ​ក្រុម​បទល្មើស​នេសាទ គេចខ្លួន​អស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម