Connect with us

ព័ត៌មានជាតិ

​​គម្រោង​​វិ​និយោគ​​ធំ​ ៣ ចាយ​ទុន​ខ្ទង់​ពាន់​​​លាន​ដុល្លារ​​​ មន្រ្តី​ជំរុញវិនិយោគ​ខេត្តព្រះសីហនុចុះពិនិត្យ​​ដល់ទីតាំង

បានផុស

នៅ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដឹកនាំ​ដោយ ​លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង​ជា​ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ កាលព្រឹក​ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៤ ម្សិលមិញ​នេះ​ បានចុះពិនិត្យទីតាំង​គម្រោង​​វិនិយោគ​ខ្ទង់​ពាន់​លាន​​ចំនួន ៣ កន្លែង​ ដើម្បី​សម្របសម្រួលលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្រោមវិសាលភាពកម្មវិធីពិសេស​ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរ​ចុះទៅ​​ពិនិត្យទីតាំង​វិនិយោគ​ដឹកនាំ​ដោយ​លោក ហ៊ាន សាហ៊ីប រួម​ទាំង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំងចំនួន ៣ ដែល​កំពុង​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​នោះរួមមាន : គម្រោងសណ្ឋាគារផ្កាយ ៥ និង អគារពាណិជ្ជកម្ម (Peninsula Integrated Resort) របស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd ស្ថិតនៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ គម្រោង រោងចក្រផលិតដែករបស់ក្រុមហ៊ុន HUALE STEEL (CAMBODIA) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ និងគម្រោងរោងចក្រផលិត និង ផ្គុំដំឡើងបន្ទះសូឡា និង គ្រឿងបង្គុំរបស់ក្រុមហ៊ុន JINGYING PV-TECH (CAMBODIA) CO., LTD ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ។

បើតាមក្រុម​ការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គម្រោង ទាំង ៣ ខាងលើ ជាគម្រោងវិនិយោគលើវិស័យទេសចរណ៍ និង ឧស្សាហកម្ម ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ១ ០៤០ លានដុល្លារអាមេរិក និង អាចបង្កើតការងារបានចំនួន ៥ ៧៥៥ កន្លែង។

គោលបំណងការ​ចុះទីតាំង​គម្រោង​វិនិយោគ ដើម្បី​តាមដាននិងជំរុញការអនុវត្តគម្រោង និងស្តាប់ពីវឌ្ឍនភាពអនុវត្តគម្រោង សំណូមពរ និង បញ្ហាប្រឈមនានាពីវិនិយោគិនដោយផ្ទាល់។

បើ​តាម​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ការចុះពិនិត្យនេះគឺជាភារកិច្ចដែលក្រុមការងារត្រូវបំពេញ និង កំពុងបន្តអនុវត្តជាប់ជាប្រចាំ ជាពិសេសការបំពេញភារកិច្ចក្នុងការផ្តល់សេវាថែទាំវិនិយោគ ស្ថិតក្រោមវិសាលភាពនៃកម្មវិធីពិសេស ខណៈ​ដែល​រាជរដ្ឋាភិបាលបាន​ដាក់​ផែនការ​ក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស​ពហុបំណង​។

ក្នុង​ដំណើរចុះ​ពិនិត្យ​គម្រោង​វិនិយោគ​ដោយ​ផ្ទាល់ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការ​ចុះ​មក​ទីតាំងដែល​​ក្រុមហ៊ុន​កំពុង​វិនិយោគ​ គឺ​ដើម្បី​ស្វែងយល់បញ្ហាប្រឈមរបស់វិនិយោគិន។

លោក​បន្ត​ទៀតថា ក្រុមការងារនៅ​តែ​បន្តលើកទឹកចិត្តឱ្យធុរជននិងវិនិយោគិន ផ្តល់កិច្ចសហការក្នុងការផ្តល់ព័ត៌មាន មតិ ឬ សំណូមពរ​ផ្សេងៗតាមការជាក់ស្តែង ដើម្បីក្រុមការងារស្វែងយល់ និងស្វែងរកដំណោះស្រាយ និងការសម្របសម្រួលផ្សេងៗ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ជួន ណារិន្ទ
សន្តិសុខសង្គម២២ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍៣ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្រឡាប់យន្តហោះនៅកាណាដាថ្ងៃមុន អ្នកដំណើរបានសំណងម្នាក់ ៣០ ០០០ ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម