Connect with us

ព័ត៌មានជាតិ

ដើម្បីពង្រឹងបន្ថែមចំណងមិត្តភាពកម្ពុជា-ចិន ព្រះមហាក្សត្រកម្ពុជា បានយាងទស្សនកិច្ចទៅកាន់ខេត្តហៃណាន

បានផុស

នៅ

តាម​ការអញ្ជើញ​របស់​ភាគី​ចិន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ​ នរោត្តម ​សីហមុនី​ ​ព្រះមហាក្សត្រកម្ពុជា បានយាង​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ហៃណាន ​​ប្រទេស​ចិន។ ព្រះរាជ​ទស្សនកិច្ច​នេះក្នុងបំណងពង្រឹងបន្ថែមទៀត​ចំណងមិត្តភាព​ដ៏ជិតស្និទ្ធ​រវាង​ប្រជាជន​កម្ពុជា ​និង​ប្រជាជន​ចិន ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិ​ការភាពជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកនេះ មានវត្តមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្ដេច ឯកឧត្តម ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាអាទិ៍មាន សម្ដេចចក្រី ហេង សំរិន សម្ដេច សាយ ឈុំ សម្ដេច ស ខេង សម្ដេច ទៀ បាញ់ សម្ដេច ម៉ែន សំអន ព្រមទាំងវត្តមានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន។

បើយោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា ទៅកាន់ប្រទេសចិន មានរយៈពេល ៣ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី១៩ ដល់​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ ហើយក្នុងឱកាសព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណាព្រះមហាក្សត្រ នឹងព្រះរាជទានព្រះរាជសវនាការដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំខេត្តហៃណាន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ។

ក្នុងឱកាសអវត្តមាននៅក្នុងមាតុប្រទេស ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា បានប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលជួយក្នុងព្រះបរមនាម ជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា។

ខេត្តហៃណាន ប្រទេសចិន មានទំនាក់ទំនងច្រើនទៅវិញទៅមកជាមួយប្រទេសកម្ពុជា ពិសេសភាគីទាំងពីរ បានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទៅលើវិស័យអាកាសចរ វិស័យអប់រំ វិស័យកសិកម្ម និងវិស័យផ្សេងៗជាច្រើនទៀត។ ក្នុងនោះ ខេត្តហៃណាន ប្រទេសចិន ក៏បានតភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជា ក្នុងមួយសប្ដាហ៍ម្ដង ហើយខណៈលើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម កម្ពុជា និងចិន ក៏បានបើកនូវមជ្ឈមណ្ឌលកសិកម្មត្រូពិកមួយផងដែរ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១១ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤៤ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៣៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម