Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ សំណូមពរឱ្យអាណាព្យាបាលនាំកូនៗទៅចូលរួមពិព័រណ៍សៀវភៅឱ្យបានច្រើន ដើម្បីជំរុញការអាន

បានផុស

នៅ

បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសំណូមពរឱ្យអាណាព្យាបាលគ្រប់រូបគួរនាំកូនៗចូលរួមពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ឱ្យបានច្រើន ដើម្បីបណ្តុះគំនិតការអានកាន់តែច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ភឿង សកុណា លើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសជាមួយ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសបើកពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ដែលរៀបចំរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅកោះពេជ្រ។

អំឡុងពេលពិព័រណ៍សៀវភៅ ៤ថ្ងៃនេះ បណ្ឌិតសភាចារ្យ ភឿង សកុណា បានជំរុញដល់អាណាព្យាបាល ម្តាយឪពុកគ្រប់រូបនាំកូនៗមកចូលរួមឱ្យបានច្រើន ព្រោះការអានជាទម្លាប់មួយ ប្រសិនជាមិនមានការអានពីក្មេងទេ នោះនៅពេលដែលធំទៅ នឹងមិនចេះអានសៀវភៅឡើយ។ ដូច្នេះ លោកស្រីថា ទម្លាប់អានសៀវភៅ គឺពឹងផ្អែកសំខាន់លើគ្រួសារតែម្តង។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបន្តថា ប្រសិនជាម្តាយឪពុក ទម្លាប់ឱ្យកូនៗអានតែសៀវភៅខ្លីៗ នោះពួកគេនឹងទទួលបានចំណេះដឹងបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែ នៅពេលរៀនដល់ថ្នាក់កាន់តែខ្ពស់ គឺតម្រូវឱ្យអានសៀវភៅឱ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង។ ហេតុនេះ លោកស្រីយល់ថា អនាគតរបស់កុមារគឺអាស្រ័យលើម្តាយឪពុក គ្រូបង្រៀន នេះឯង អ៉ីចឹង ពិព័រណ៍សៀវភៅពិតជាមានសារសំខាន់ណាស់។

គួរជម្រាបថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក ហុក សុទ្ធិ តំណាងគណៈកម្មការរៀបចំពិព័រណ៍សៀវភៅ បានសំណូមពរក្នុងសន្និសីទសារព័ត៌មាន ឱ្យអ្នកដែលមានលទ្ធភាពចូលរួមពិព័រណ៍ និងទិញសៀវភៅឱ្យបានច្រើន ព្រោះលោកឃើញថា  ឆ្នាំមុនៗមានអ្នកចូលរួមច្រើន តែការទិញសៀវភៅនៅមិនទាន់បានច្រើននោះទេ ព្រោះអ្នកចូលរួមភាគច្រើនជាយុវជន សិស្ស និស្សិត ដែលជីវភាពនៅមានកម្រិតនៅឡើយ។

ចំពោះថវិកាដែលរៀបចំពិព័រណ៍ឆ្នាំ២០២៤នេះ លោក ហុក សុទ្ធិ បានលើកឡើងក្នុងពិធីបើកពិព័រណ៍ ថ្ងៃទី១៩នេះថា ចំណាយខ្ទង់៨ម៉ឺនដុល្លារអាមេរិក ដោយមានស្តង់ចូលរួម ២៩២ស្តង់ ដែលជាចំនួនច្រើនជាងឆ្នាំមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម