Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ និងអង្គការអន្តរជាតិ ប្រារព្ធទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៤

បានផុស

នៅ

ទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៤ ក្រោមប្រធានបទ “លើកកម្ពស់ការរួមចំណែករបស់ពលករទេសន្តរប្រវេសន៍ និងការគោរពសិទ្ធិរបស់ពួកគេ” ត្រូវបានប្រារព្ធធ្វើឡើងរួមគ្នា នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ​អន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៤នេះ ប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមានចូលរួមពីតំណាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល, តំណាងស្ថាប័នបេសកកម្មបរទេស នៅកម្ពុជា ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិដូចជា លោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា, លោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា, លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា, លោក Reto Gruninger ប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC), តំណាងពីស្ថាប័នអប់រំ សមាគមនិយោជក សហជីព អង្គការសង្គមស៊ីវិល វិស័យ​ឯកជន សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ទីភ្នាក់ងារជ្រើសរើសឯកជន និងអតីតពលករ។

ថ្លែងនៅក្នុងកម្មវិធីប្រារព្ធទិវានេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដោតសំខាន់លើការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់នានា និងផ្តល់នូវកិច្ចគាំពារសង្គមជូនដល់ពលករទេសន្តរប្រវេសន៍។ តាមរយៈទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ក្រោមប្រធានបទ “លើកកម្ពស់ការរួមចំណែករបស់ពលករទេសន្តរប្រវេសន៍ និងការគោរពសិទ្ធិរបស់ពួកគេ” ដែលផ្តោតលើការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ពលករទេសន្ដរប្រវេសន៍នេះនឹងក្លាយជាឱកាសមួយ ដើម្បីលើកកម្ពស់ការសន្ទនា និងការយល់ដឹងអំពីការធ្វើទេសន្តរប្រវេសន៍ការងារ និងចែករំលែកបទពិសោធន៍ និងបំណងប្រាថ្នារបស់ពលករទេសន្តរប្រវេសន៍នៅក្នុងសហគមន៍។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ចំណុចអាទិភាពទី៩ ស្ដីពីការបន្តពង្រីកទីផ្សារការងារនៅក្រៅប្រទេស ការទប់ស្កាត់ទេសន្តរប្រវេសន៍ការងារខុសច្បាប់ ការបណ្ដុះបណ្ដាល និងការលើកកម្ពស់សិទ្ធិ ផលប្រយោជន៍ និងសេចក្ដីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍កម្ពុជា ការរៀបចំយន្តការទទួលស្គាល់ជំនាញ និងការធ្វើចល័តភាពរបបសន្តិសុខសង្គម។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាច្រើន ដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងពលករទេសន្តរប្រវេសន៍កម្ពុជាដែលទៅធ្វើការនៅបរទេស ទាំងពលករទេសន្តរប្រវេសន៍បរទេសដែលមកធ្វើការនៅកម្ពុជាផងដែរ។

បន្ថែមពីនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងខិតខំបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស, ការទប់ស្កាត់ការធ្វើទេសន្តរប្រវេសន៍ការងារដោយខុសច្បាប់, អំពើជួញដូរមនុស្ស, ការលើកកម្ពស់ការការពារសិទ្ធិផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ, ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារ និងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍តាមរយៈការទទួលស្គាល់ជំនាញ, ចល័តភាពនៃរបបសន្តិសុខសង្គមមកក្នុងប្រទេស, ការផ្តល់ប្រឹក្សាអំពីការងារ និងការបង្កើតមុខរបរដោយខ្លួនឯង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៨ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម